តំបន់ទេសចរណ៍ធារាសាស្ត្រទន្លេលីយូលីចាំងខេត្តយូណានត្រូវបានចុះឈ្មោះក្នុងតំបន់ទេសចរណ៍ធារាសាស្ត្រថ្នាក់ជាតិក្រុមទី១៨

2018-11-28 16:45:05 |ប្រភព:Xinhua

  ពេលថ្មីនេះ  តំបន់ទេសចរណ៍ធារាសាស្ត្រទន្លេលីយូលីចាំងខេត្តយូណានត្រូវបានចុះឈ្មោះជាតំបន់ទេសចរណ៍​ធារាសាស្ត្រថ្នាក់ជាតិក្រុមទី១៨។

  តំបន់ទេសចរណ៍ធារាសាស្ត្រទន្លេលីយូនៅទីក្រុងលីចាំងស្ថិតនៅឃុំ Zhongxin ស្រុក Huaping ទីក្រុង Lijiang ត្រូវបាន​សាងសង់ឡើងដោយពឹងផ្អែកទន្លេលីយូនិងវិស្វកម្មទំនប់ទឹកហឺទុង  ជាតំបន់ទេសចរណ៍ធារាសាស្ត្រ​ប្រភេទ​ទន្លេ-បឹងទីក្រុង  ក្រៅពីនេះ  នៅឆ្នាំ២០១៧  វាបានចុះឈ្មោះជាតំបន់ទេសចរណ៍ធារាសាស្ត្រជាតិថ្នាក់ខេត្តយូណានក្រុមទី១៧។

  តំបន់ទេសចរណ៍ធារាសាស្ត្រទន្លេលីយូមានទឹកថ្លា  ច្រាំងពណ៌បៃតងស្រស់  ទេសភាពស្អាត និងវប្បធម៌មនុស្សជាតិ​យ៉ាង​សុដុមរមនា ជាកន្លែងល្អប្រសើរសម្រាប់មនុស្សលេងកម្សាន្ត  គយគន់ទេសភាពនិងធ្វើទេសចរណ៍៕