
កាលពីថ្ងៃទី១៩ ខែធ្នូ បុណ្យគយគន់បក្សាបក្សីអន្តរជាតិរដូវរងាសាំងគឺលីឡាលើកទីបីឆ្នាំ២០១៨ បានចាប់បើកឡើងក្រោមប្រធានបទ“ឌីឆេងមានអេកូបរិស្ថាន·ឋានសួគ៌របស់បក្សាបក្សី”ដែលមានរយៈពេល៥ថ្ងៃនៅទីក្រុងសាំងគឺលីឡា។
យោងតាមស្ថិតិបច្ចុប្បន្ននេះ បក្សាបក្សីក្នុងមណ្ឌលស្វយ័តឌីឆេងដែលបានកត់ត្រាមានជាង៣០០ប្រភេទមានខ្លះជាប្រភេទសត្វកម្រ។ ក្នុងបុណ្យគយគន់បក្សាបក្សីអន្តរជាតិរដូវរងានៅឆ្នាំ២០១៦និងឆ្នាំ២០១៧ បានទាក់ទាញក្រុមចំនួន៣១ដែលមកពីសមាគមបក្សាបក្សីចំនួនជាង៥០ក្នុងនិងក្រៅប្រទេសចិនចូលរួមបុណ្យនេះ បានស្រាវជ្រាវប្រភេទបក្សាបក្សីមានចំនួន១៨០៕