ច្រាំងធំហាយកិនបានក្លាយទៅជាបន្ទប់ទទួលភ្ញៀវយ៉ាងធំសម្បើមដែលមានភាពកក់ក្តៅនិងស្វាគមន៍ភ្ញៀវនៃទីក្រុងគុនមីញ

2018-12-29 16:23:35 |ប្រភព:yunnangateway

  ចូលដល់រដូវរងា  ច្រាំងធំហាយកិនទានឆឺនៅទីក្រុងគុនមីញមានសភាពអ៊ូអរជានិច្ច​។ រៀងរាល់ថ្ងៃ ពីព្រលឹម​ដល់​ព្រលប់នៅតែមានភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសចិនដែលមានចំនួនរាប់ពាន់រាប់ម៉ឺននាក់មកដល់ច្រាំងធំនេះ  ដើម្បីគយគន់សត្វរំពេរជំពុះក្រហម ហាលថ្ងៃស្រូប យកខ្យល់អាកាសស្រស់ថ្លា  ទទួលពន្លឺព្រះអាទិត្យយ៉ាងកក់ក្តៅ ។  ច្រាំងធំហាយកិនបានក្លាយទៅជាបន្ទប់ទទួលភ្ញៀវយ៉ាងធំសម្បើមដែលមានភាពកក់ក្តៅនិងស្វាគមន៍ភ្ញៀវនៃទីក្រុងគុនមីញ៕