ល្ខោនរបាំ《អ្នកកំណាព្យទូហ្វូ》បានធ្វើការសម្តែងនៅទីក្រុងគុនមីញ

2018-07-16 18:14:44 |ប្រភព:新华网

  ល្ខោនរបាំ《អ្នកកំណាព្យទូហ្វូ》ដែលធ្វើនិងសម្តែងដោយក្រុមហ៊ុនក្រុមចម្រៀងនិងរបាំនៃទីក្រុង ឆុងឆេង បានធ្វើការសម្តែងនៅរោងមហោស្រពពិសោធន៍នៃវិទ្យាស្ថានសិល្បៈយូណាន  អ្នកកំណាព្យទូហ្វូដែលស្ថិតនៅសម័យបុរាណបាន“មកដល់”សម័យបច្ចុប្បន្ននេះ  ដើម្បីផ្តល់ការសម្តែងអំពី“រជ្ជកាលថាងក្នុងទឹកដៃនៃអ្នកកំណាព្យម្នាក់”ឱ្យទស្សនិកជននៃទីក្រុងរដូវផ្ការីក-គុនមីញ​។

  រយៈពេលនៃការសម្តែងល្ខោនរបាំ 《អ្នកកំណាព្យទូហ្វូ》មានរយៈពេល១០០ នាទី  ដែលបានបង្ហាញពីខ្សែជីរិតដ៏ពិបាកនៃអ្នកកំណាព្យទូហ្វូ។  ល្ខោននេះចែកជាពីរវគ្គ  គឺនិយាយអំពីដំណើរការទាំងមូលរបស់អ្នកកំណាព្យទូហ្វូដែលចាប់ផ្តើមពីការស្វែងរកតំណែងជាមន្ត្រី  ការធ្វើជាមន្ត្រីដល់ការបោះបង់ចោលតំណែងជាមន្ត្រីនៃអ្នកកំណាព្យទូហ្វូ  ដែលបានបង្ហាញចេញនូវមនោសញ្ចេតនាយកចិត្តទុកដាក់ដល់ជាតិនិងប្រជាជន។