កិច្ចការដឹកជញ្ជូនផ្សិតព្រៃនៃខេត្ត យូណានសកម្ម រាល់ថ្ងៃបានកើនដល់១ម៉ឺនក្នុងរយៈពេលកំពូល

2018-08-02 09:51:08 |ប្រភព:云南日报

  ចាប់ពីខែកក្កដាមក  ផ្សិតtricholomamatsutakeដែលមកពីតំបន់ផលិតសំខាន់ៗដូច មណ្ឌលស្វយ័តDiqingមណ្ឌលស្វយ័តChuxiongជាដើមបានចូលទៅកាន់ទីផ្សារលក់ដូរ  ឯកិច្ចការដឹកជញ្ជូន  ផ្សិតtricholoma matsutakeក៏មានភាពសកម្ម​ខ្លាំងផងដែរ​។  នៅទីផ្សារលក់ដូរផ្សិតព្រៃShuimuhuaនៃខេត្តយូណាន  រាល់ថ្ងៃ​កិច្ចការដឹកជញ្ជូនផ្សិតtricholoma matsutakeលើសពី១ពាន់ដែលធ្វើឱ្យអ្នកដឹកជញ្ជូនមានការ​មមាញឹក​ខ្លាំង។​ យោងតាមដំណឹងបានឱ្យដឹងថា  កិច្ចការដឹកជញ្ជូនផ្សិតព្រៃនៃខេត្តយូណានដែលយកការ​ដឹកជញ្ជូន​ផ្សិត​tricholoma matsutakeជាការសំខាន់  រាល់ថ្ងៃបានកើនដល់លើស១ម៉ឺនក្នុងរយៈពេលកំពូលនៃការលក់ដូរ៕