

នាព្រឹកថ្ងៃទី០៩ ខែសីហា ពន្លាពិព័រណ៍លេខ៤គឺពន្លាពិព័រណ៍គំនូរជីវចលក្នុងពិព័រណ៍វិស័យវប្បធម៌ឆ្នាំ២០១៨យូណានច្នៃប្រឌិតមានមនុស្សមកទស្សនាជាច្រើន។ ពីក្រៅពន្លាពិព័រណ៍ដល់ក្នុងពន្លាពិព័រណ៍ មានយុវវ័យជាច្រើនដែលស្លៀកពាក់សំលៀកបំពាក់ត្រាប់តាមគំនូរជីវចលកំពុងតែថតរូបជាអនុស្សាវរីយ៍។
អាយុនៃអ្នកស្រឡាញ់វប្បធម៌ Cosplayភាគច្រើនគឺស្ថិតនៅចន្លោះពី១៥ឆ្នាំដល់៣០ឆ្នាំ ពួកគេមានខ្លះចូលចិត្តCosplay លក្ខណៈចិន មានខ្លះចូលចិត្ត Cosplay លក្ខណៈវាំងអឺរ៉ុប ហើយមានខ្លះចូលចិត្ត Cosplay គ្រឿងយន្តក្នុងហ្គេមល្បីៗ។
ក្នុងពន្លាពិព័រណ៍គំនូរជីវចល មានវត្ថុអនុស្សាវរីយ៍លក្ខណៈជីវចលដែលប្រភេទខុសៗពីគ្នាមានច្រើន។ ក្រៅពីអាចទិញផលិតផលពាក់ព័ន្ធនឹងគំនូរជីវចល នៅទីនេះថែមទាំងមានការប្រកួតប្រជែងលេងហ្គេមអ៊ីនធើណេត ការប្រកួតប្រជែងCosplayជាដើម។ ឯការផ្លាស់ប្តូរវិស័យហ្គេមក៏នឹងរៀបចំនៅកន្លែងនេះផងដែរ៕