ផ្សារផ្កា Dounan នៃទីក្រុងគុន មីញយប់កាន់តែជ្រៅកាន់តែអ៊ូអរ

2018-08-15 17:49:07 |ប្រភព:Xinhua

  ផ្សារផ្កាDounanនៃទីក្រុងគុនមីញជាផ្សារលក់ផ្កាធំជាងគេក្នុងប្រទេសចិន  ខណៈពេលដែលថ្ងៃ​បុណ្យ​សង្សារ​(តាមប្រពៃណីចិន)ជិតមកដល់នេះ  ការងារលក់ដូរនៅទីនេះ  បានចូលដល់ចំណុចកំពូល។  ជាពិសេស​គឺចូលក្នុងយប់ជ្រៅ  ទីក្រុងទាំងមូលមានសភាពស្ងប់ស្ងាត់  ប៉ុន្តែផ្សារ Dounan កាន់តែអ៊ូអរ  មានផ្ការាប់ពាន់​រាប់ម៉ឺន​ដើមត្រូវបានដាក់លក់នៅទីនេះ  ព្រឹកថ្ងៃទីពីរនឹងត្រូវបានដឹកជញ្ជូនទៅកាន់គ្រប់ទិសទីក្នុងប្រទេសចិន  ដើម្បីបន្ថែមក្លិនក្រអូបនិងភាពរ៉ូមេទិចដល់បុណ្យសង្សារចិន។

  នៅទីផ្សារមានអ្នកលក់ផ្កាច្រើន  ក៏មានអ្នកទិញផ្កាជាច្រើនផងដែរ  ពួកគេភាគច្រើនជាពាណិជ្ជករខាងផ្កា  ក៏មានប្រជាជនរស់នៅក្នុងទីក្រុងនិងភ្ញៀវទេសចរណ៍ដែលស្រឡាញ់ផ្កាផងដែរ។