បម្រែបម្រួលនិងការទទូចរបស់មនុស្ស Mosuo នៅច្រាំងបឹង Lugu ខេត្តយូណាន

2018-08-23 10:59:22 |ប្រភព:Xinhua

  បឹង Lugu ស្ថិតនៅចំណុចប្រសព្វនៃព្រំដែនខេត្តយូណាននិងខេត្តSichuanដែលមានកម្ពស់និវ៉ូទឹកសមុទ្រ២៦៩០ម៉ែត្រ  ទំហំប្រមាណ៥០គីឡូម៉ែត្រក្រឡា  បឹងនេះល្បីឈ្មោះដោយសារគុណភាពទឹកយ៉ាងល្អប្រសើររបស់វា។ ឯជនជាតិMosuoដែលរស់នៅក្បែរច្រាំងបឹងមានភាពអាថ៌កំបាំងដោយសារ​ពួកគេរក្សាទំនៀមទម្លាប់ដែលទទួលបានពីសង្គមកុលសម្ព័ន្ធមាតា។ 

  ប៉ុន្មានឆ្នាំកន្លងមក  ទេសភាពដ៏ស្រស់ស្អាតនិងវប្បធម៌ទំនៀមទម្លាប់ដែលមានលក្ខណៈពិសេសនៅទីនោះបានទាក់ទាញភ្ញៀវទេសចរណ៍ក្នុងស្រុកនិងបរទេសជាច្រើនមកទស្សនា  ក៏ធ្វើឱ្យជីវភាពរស់នៅរបស់មនុស្ស  Mosuo  ប្រែប្រួលជាច្រើន  ប៉ុន្តែវប្បធម៌ប្រពៃណីនិងទំនៀមទម្លាប់របស់ពួកគេមិនបានប្រែប្រួលដោយមូលហេតុនេះទេ។  បច្ចុប្បន្ននេះ  មនុស្ស Musuo មានប្រជាជនសរុប៥ម៉ឺននាក់  ដែលសំខាន់រស់នៅតំបន់ច្រាំងបឹង Lugu ។

  ឥឡូវនេះ  អាកាសយានដ្ឋាននិងផ្លូវថ្នល់ថ្នាក់ខ្ពស់បានបើកឱ្យដំណើរការ  មនុស្សMosuoបានរើរចូលក្នុងផ្ទះថ្មីនិងងាយស្រួល  កុមារដែលមានអាយុសមល្មមទាំងអស់បានចូលសាលាដើម្បីសិក្សារៀនសូត្រ  វប្បធម៌នៃមនុស្ស  Mosuo  បានទទួលការពារនិងប្រគល់ទៅមនុស្សជំនាន់ក្រោយយ៉ាងល្អប្រសើរ  មានមនុស្សជាច្រើនទិញឡានសម្រាប់គ្រួសារ  បើកភោជនីយដ្ឋាននិងសណ្ឋាគារ  ធ្វើការលក់ដូរដោយប្រើប្រាស់អ៊ីនធើណេតជាដើម។  សេដ្ឋកិច្ចនៅទីនោះទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។