ការប្រើប្រាស់ដៃមួយគូ“កាត់ ”ចេញជីរិតដ៏អស្ចារ្យ “ប៉ាក់”ចេញផ្ទាំងគំនូរដ៏សុភមង្គល។

2018-08-29 17:18:43 |ប្រភព:Xinhua

  លោកស្រី  Yang Huiying(ខាងកណ្តាល)អាយុ៥៤ឆ្នាំ  ជាអ្នកស្នងតំណែងដែលមានលក្ខណៈតំណាងនៃបេតិកភ័ណ្ឌអរូបិខេត្តយូណាន។  ស្ត្រីជនជាតិ​បៃ​ដ៏សាមញ្ញនៃទីក្រុងDaliខេត្តយូណានរូបនេះយោងតាមសេចក្តីស្រឡាញ់ចំពោះវប្បធម៌នៃជនជាតិខ្លួនឯង  មិនគ្រាន់តែធ្វើឱ្យគ្រួសារទាំងមូល​បាន​​ឈានចូលជីវភាពរស់នៅដែលមានភាពសុភមង្គលដោយបច្ចេកទេសសិល្បៈនៃការកាត់ក្រដាសនិងគ្រឿងប៉ាក់  ថែមទាំងឱ្យបច្ចេកទេសសិល្បៈ​ប្រពៃណី​បង្រៀន​ឱ្យយុវវ័យ  ប្រើប្រាស់ដៃមួយគូ“កាត់”ចេញជីរិតដ៏អស្ចារ្យ  “ប៉ាក់”ចេញផ្ទាំងគំនូរដ៏សុភមង្គល។

  ក្នុងរយៈពេលរាប់សិបឆ្នាំកន្លងមក  លោកស្រី Yang Huiying មិនធ្លាប់ចាកចេញពីកន្ត្រៃ និងម្ជុលណោះទេ ទោះបីជាមិនបាន​ធ្លាប់ទទួល​ការ​បណ្តុះបណ្តាលជំនាញ  ក៏ប៉ុន្តែលោកស្រីព្យាយាមរៀនសូត្រ  ប៉ិនប្រសប់ការច្នៃប្រឌិត  នៅក្នុងមូលដ្ឋាននៃបច្ចេកទេសសិល្បៈប្រពៃណីនៃជនជាតិខ្លួន  បាន​រៀនគុណសម្បត្តិនៃស្នាដៃពីជនជាតិដទៃបានបង្កើតស្នាដៃនៃការកាត់ក្រដាស់និងគ្រឿងប៉ាក់ជាច្រើនដែលពោរពេញដោយលក្ខណៈជនជាតិបៃ។

  ឯអត្ថន័យនៃស្នាដៃរបស់លោកស្រី Yang Huiying គឺសុទ្ធតែមកពីជីវភាពរស់នៅនិងការងារប្រចាំថ្ងៃ  វាមិនគ្រាន់តែទទួលបានពេញនិយម​ពីប្រជាជន​នៅទីនោះប៉ុណ្ណោះទេ  ថែមទាំងលក់ទៅដល់ទីក្រុង ប៉េកាំង  សៀងហៃនិងក្រៅប្រ​ទេសដូចជាប្រទេសអង់គ្លេស  អាមេរិក  ជប៉ុនជាដើម  រកបានចំណូល​ប្រចាំឆ្នាំ​ជាង​១០ម៉ឺនយ័ន  គ្រួសារទាំងមួលបានធូរធារដោយសារបច្ចេកទេសសិល្បៈការកាត់ក្រដាស់និងគ្រឿងប៉ាក់។

  នៅក្រោមការណែនាំនៃលោកស្រី Yang Huiying  កូនស្រីនិងកូនប្រសាស្រីរបស់គាត់បានដើរតាមផ្លូវកាត់ក្រដាស់និងចាក់គ្រឿងប៉ាក់របស់គាត់។  ដោយសារការ​បង្រៀននិងណែនាំដោយយកចិត្តទុកដាក់ពីលោកស្រី Yang Huiying    បច្ចេកទេសសិល្បៈនៃកូនស្រីនិងកូនប្រសាស្រីរបស់គាត់​បានកើន​ឡើងខ្ពស់​ឥតឈប់ឈរ  ខែមីនាឆ្នាំ២០១៥  កូនស្រីនិងកូនប្រសាស្រីរបស់គាត់ត្រូវបានប្រសិទ្ធិនាមថា “អ្នកស្នងតំណែងបេតិកភ័ណ្ឌអរូបិនៃទីក្រុង Dali ”៕