គ្រឿងអលង្ការពិតជាស្អាត តែនិស្សិតគុនមីញទាំងនេះក៏ចេះធ្វើវាផងដែរ

2018-08-31 18:00:14 |ប្រភព:Xinhua

  ក្នុងរឿងបុរាណរាជ្ជកាលឆេងដែលផ្សាយថ្មីៗនេះ  គ្រឿងអលង្ការល្អប្រណិតគ្រប់ប្រភេទដែលអ្នកសម្តែងស្លៀកពាក់បាន​ទទួលបានការយក​ចិត្ត​ទុកដាក់ពីទស្សនិកជនយ៉ាងខ្លាំង ជាពិសេសគ្រឿងអលង្ការដែលធ្វើដោយបច្ចេកទេសសិល្បៈប្រពៃណីកាន់តែទទួលបានការកោតសរសើរ​ជាទូទៅពី​ទស្សនិកជន។  ក្នុងការចងចាំរបស់ពួកយើង  បច្ចេកទេសដែលឈានទៅរកការបាត់បង់នៃគ្រឿងបុរាណ និងមានគុណតម្លៃខ្ពស់ទាំងនេះជាធម្មតាគឺមាន​តែ“ជាងដែលមានវ័យចំណាស់”នោះទេដែលអាចធ្វើបាន រីឯយុវជនគឺមិនសូវដឹងនោះទេ តែតាមពិតបច្ចុប្បន្ននេះក្នុងសាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​និង​បច្ចេកទេសគុនមីញមាននិស្សិត​ជាច្រើនកំពុងតែសិក្សានិងស្រាវជ្រាវបច្ចេកទេសធ្វើគ្រឿងអលង្ការ  ហើយផ្តោតសំខាន់លើការវផ្សព្វផ្សាយ​និងច្នៃប្រឌិត​បច្ចេកទេសនេះ៕