បុណ្យ Zhuanshan នៃជនជាតិ Mosuo បានបើកសម្ពោធហើយ

2018-09-07 09:51:01 |ប្រភព:Xinhua

  កាលពីថ្ងៃទី៣  ខែកញ្ញា  បុណ្យ Zhuanshan នៃជនជាតិ Mosuo បឹង Lugu ស្រុក Ninglang ឆ្នាំ២០១៨ ក្រោមប្រធានបទ“ធ្វើការសន្ទនាជាមួយប្រពៃណី  ដើរទទឹមជាមួយធម្មជាតិ”បានបើកសម្ពោធនៅច្រាំងបឹង Lugu ស្រុកស្វយ័តជនជាតិយី ​Ninglang ​ទីក្រុង Lijiang ខេត្តយូណាន។  បុណ្យ Zhuanshan ជាបុណ្យដ៏ឱឡារិកបំផុតក្នុងមួយឆ្នាំរបស់ជនជាតិ Mosuo។

  នៅក្នុងពិធីបើកសម្ពោធបានធ្វើការសម្តែងកម្មវិធីជាច្រើន  នៅរសៀលថ្ងៃនោះផងដែរ  សកម្មភាពប្រកួតជិះសេះ​ក៏រៀបចំ​នៅជើងភ្នំ Gemu ជាមួយគ្នាផងដែរ  បានទាក់ទាញប្រជាជនជិតមួយពាន់នាក់មកទស្សនា។ក្រៅពីនេះ  ពិព័រណ៍​ផលិតផល​​ពិសេសខ្ពង់រាប់“ដីស្រែចំការបៃតង”បានរៀបចំនៅថ្ងៃនោះផងដែរ៕