ការប្រកួតប្រជែងពិភពលោកទូកក្តោង Far East អន្តរជាតិបានរៀបចំនៅបឹងFuxian

2018-10-11 15:32:33 |ប្រភព:云南网

  ការប្រកួតប្រជែងលំដាប់ពិភពលោកទូកក្តោង Far East អន្តរជាតិឆ្នាំ២០១៨បានរៀបចំនៅមូលដ្ឋាន​ហ្វឹកហាត់នៃបឹង Fuxian ​ទីក្រុង ​Yuxi  នាព្រឹកថ្ងៃទី១០ ខែតុលា  ក្រុមទូកក្តោងស្រ្តីទាំងពីរក្រុមដែលមកពីប្រទេសដាណឺម៉ាកនិងសហរដ្ឋ​អាមេរិកបាន​ចាប់ផ្តើមធ្វើការប្រ​កួតក្រុមស្ត្រីអន្តរជាតិមួយ។  ការប្រកួតប្រជែងលើកនេះមានកីឡាករចំនួន១៥០រូប​ដែលមកពីប្រទេស​ចំនួន១៦លើសាកលលោក  ក្រុមទូកក្តោងកម្រិតខ្ពស់ចំនួន២៦ក្រុម  ក្នុងនោះមានក្រុមអន្តរជាតិមានចំនួន១៥ ក្រុមដែល​ប្រទេសចិនមានចំនួន១១ក្រុម។

  បឹង Fuxian ជាបឹងមួយក្នុងបឹងទឹកជ្រៅធម្មជាតិដែលមានភាពថ្លាល្អបំផុតក្នុងប្រទេសចិន  មូលដ្ឋានទូកក្តោង​បឹង Fuxian​ ដែលរៀបចំការប្រកួតប្រជែងលើកនេះត្រូវបានបង្កើតនៅខែធ្នូឆ្នាំ២០១៣  ជាមូលដ្ឋានធ្វើគម្រោងកីឡានៅ​លើទឹកតែមួយ​គត់​ដែលបានឆ្លងកាត់អនុញ្ញាតនៅបច្ចុប្បន្ននេះនៅបឹង Fuxian ។  នាម៉ោង១១ព្រឹក  ការប្រកួតបានចាប់ផ្តើមជាផ្លូវការ  ចុងក្រោយ​ក្រុ​មដាណឺម៉ាកបានទទួលជោគជ័យ៕