ក្រុមតន្រ្តីនៅក្រោមស្ពានអាកាសស៊ីយ៉ាន់

2018-10-25 16:53:20 |ប្រភព:yunnangateway

  នៅក្រោមស្ពានអាកាសស៊ីយ៉ាន់ក្នុងទីក្រុងគុនមីញ  មានក្រុមតន្រ្តីពិសេសមួយ។  ក្រុមតន្ត្រីនេះឈ្មោះ​ថាក្រុមតន្ត្រីរីករាយ  ឯសមាជិកក្រុមសុទ្ធតែជាមនុស្សចាស់  ក្នុងនោះអាយុចាស់ជាងគេមានអាយុ៩៥ឆ្នាំ  គេតែងតែ​មកហ្វឹកហាត់និងធ្វើសម្តែងជិត៣០នាក់។  តាំងពីក្រុមតន្រ្តីនេះបង្កើតឡើងនៅឆ្នាំ២០១០កន្លងមក  ពួកគេបាន​ផ្លាស់ប្តូរទីកន្លែងជាច្រើនដង  កន្លែងទំនេរដែលមានទំហំជាង២០ម៉ែត្រក្រឡានៅក្រោមស្ពានអាកាស​ស៊ីយ៉ាន់​បាន​ក្លាយទៅជាទីកន្លែងហ្វឹកហាត់កំណត់មួយ។  សម្លេងតន្ត្រីបានឆ្លងកាត់ស្ពានអាកាស  ធូលី និង​រថយន្ត​មកដល់​ត្រចៀក​អ្នកថ្មើរជើង   អ្នកថ្មើរជើងដែលឆ្លងកាត់ក្បែរក្រុមតន្ត្រីសុទ្ធតែឈប់ដើរ​ទៅមុខដើម្បី​ថ​ត​វិឌីអូ៕