Dounanនៅទីក្រុងគុនមីញ ពីឃុំផ្កាទៅជាទីក្រុងផ្កា

2018-10-26 17:36:33 |ប្រភព:Xinhua

  ចំពោះទីក្រុងគុនមីញដែលមានអាកាសធាតុនៃរដូវទាំងបួនដូចជារដូវផ្ការីក  “ផ្កា”គឺជានាមប័ណ្ណនៃទីក្រុងដ៏ស្រស់ត្រកាល  រីឯ​អត្ថន័យដែលតំណាងក្នុងនាមប័ណ្ណមួយសន្លឹកនេះ គឺ“Dounan”។ តាំងពីឆ្នាំ១៩៨៣កន្លងមក  Dounanនៃខណ្ឌ​Chenggongក្នុងទី​ក្រុង​គុនមីញ  បានបង្កើតរឿងចម្លែកគឺ“ដីស្រែផ្កា—ឃុំផ្កា—ទីក្រុងផ្កា”ដោយបានប្រើប្រាស់រយៈពេលជាង៣០ឆ្នាំ  Dounanបានក្លាយទៅជា​មជ្ឈមណ្ឌលជួញដូរផ្កាកាត់ស្រស់ធំបំផុតក្នុងប្រទេសចិននិងអាស៊ី។

  តាមរយ:បរិមាណនៃការជួញដូរផ្កាកាន់តែធំឡើងជាបន្តបន្ទាប់ នៅឆ្នាំ១៩៩៥  Dounanបានគាស់រានដីធ្លីទំហំ០,៨ហិកតា  ដើម្បី​បង្កើត​ទីផ្សារជួញដូរផ្កាលើកទីមួយ។  ឆ្នាំ១៩៩៩  ក្រុមហ៊ុនផ្កាDounanគុនមីញបានបង្កើតឡើង  ថែមទាំងសាងសង់ទីផ្សារ​ជួញដូរផ្កា​Dounan​ដែលមានទំហំ៣,៧ហិកតា។  ឆ្នាំ២០១៥  គម្រោងដំណាក់កាលទីមួយនៃសួនឧស្សាហកម្មផ្កាអន្តរជាតិដែលមានទំហំ​១៩ហិកតា​ឈ្មោះ“ពិភពលោកផ្កា”បានដាក់ឱ្យប្រើប្រាស់។

  ពី០,៨ហិកតាដល់១៩ហិកតា  ផ្សារជួញដូរផ្កានេះបានពង្រីកខ្លួនជាបន្តបន្ទាប់  បានបង្ហាញពីបម្រែបម្រួលនិងការអភិវឌ្ឍនៃDounan។  យោងតាមទិន្នន័យបានបង្ហាញថា  នាឆ្នាំ២០១៧  ផ្សារផ្កាDounanបានធ្វើការជួញដូរផ្កាកាត់ស្រស់បានទំហំដល់៥៣៥៥លានយ័ន  ដោយបានដឹកជញ្ជូនផ្កា៦.៥ពាន់លានទងចេញទៅក្រៅក្នុងមួយឆ្នាំដើម្បីលក់ដល់ទីផ្សារក្នុងប្រទេសចិននិងបរទេស។

  ពីឃុំផ្កាទៅទីក្រុងផ្កា  ផ្សារផ្កាបានពង្រីកខ្លួនឥតឈប់ឈរ  វិធីសាស្ត្រជួញដូរផ្កានៅDounanក៏បានប្រែប្រួលផងដែរ  ពីការជួញដូរ​ផ្កាដោយផ្ទាល់ ក្លាយទៅជាការជួញដូរផ្កាស្រស់តាមរយ:ការដេញថ្លៃ​។  នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០០២  មជ្ឈមណ្ឌលដេញថ្លៃផ្កា​អន្តរជាតិ​គុនមីញបានបង្កើតឡើងនៅDounanជាផ្លូវការនិងចាប់ផ្តើមលក់ ជាមធ្យមប្រហែល៤វិនាទីដល់៥វិនាទីម្តង។

  យោងតាមការណែនាំបានឱ្យដឹងថា  បច្ចុប្បន្ននេះ  ក្នុងមជ្ឈមណ្ឌលដេញថ្លៃផ្កាអន្តរជាតិគុនមីញមានអ្នកដាំដុះ(អ្នកជំនួញផ្គត់ផ្គង់ផ្កា)ជាង២,៥ម៉ឺននាក់  អ្នកទិញដែលមកពីគ្រប់ទិសទីក្នុងប្រទេសចិនជាង៣១០០នាក់  បរិមាណជួញដូរក្នុងមួយថ្ងៃមានចំនួន៣លាន​ដល់​៣.៥លានទង  ហើយច្រើនបំផុតអាចកើនដល់៧លានទង៕