ស្លៀកសំលៀកបំពាក់ជនជាតិហានដើម្បីថ្មើរជើងតាមផ្លូវដែលលោក XuXiake ធ្លាប់ដើរ

2018-10-29 17:47:16 |ប្រភព:云南网

  កាលពីថ្ងៃទី ២៧ ខែតុលា  សកម្មភាពដើរថ្មើរជើងដែលស្លៀកសំលៀកបំពាក់ជនជាតិហាន“ដើរផ្លូវ Xiake ម្តងទៀត”(លោក Xuxiake ជាអ្នកភូមិសាស្ត្រដ៏ល្បីឈ្មោះនៅសម័យបុរាណ)លើកទីមួយឆ្នាំ២០១៨ដើម្បីរំលឹកខួបអនុស្សាវរីយ៍៣៨០ឆ្នាំដែលលោក XuXiake ចូល​មក​យូណានដែលបានរៀបចំនៅទន្លេ Tanglangchuan  អ្នកស្រឡាញ់វប្បធម៌សំលៀកបំពាក់ហានដែលមកពីទីក្រុងគុនមីញចំនួនជាង​៣៨០នាក់​បានចូលរួមសកម្មភាពដើរថ្មើរជើងមួយនេះ។

  ក្នុងអ្នកដំណើរ  អាយុចាស់ជាងគេមានអាយុ៧២ឆ្នាំ  ក្មេងជាងគេមានអាយុ៤ឆ្នាំ  មនុស្ស​ជាង២០០នាក់បានស្លៀកសំលៀកបំពាក់ហាន  ហាក់ដូចជាត្រឡប់ទៅសម័យបុរាណវិញ។  ទីតាំងនៃការដើរថ្មើរជើងចាប់ចេញពីទន្លេ Tanglangchuan  ប្រវែងសរុប១០គីឡូម៉ែត្រ  មនុស្សជាច្រើនដែលស្លៀកសំលៀកបំពាក់ជនជាតិហានគ្រប់ប្រភេទបានឱ្យច្រាំងទន្លេ Tanglangchuan បន្ថែមពណ៌  ទោះបីជាជិត​ចូល​ដល់​រដូវរងា  តែនៅក្បែរច្រាំងទាំងសងខាងនៅតែមានផ្ការីកដោយបានបិទបាំងផ្លូវ  អ្នកទាំងអស់គ្នាបានដើរតាមផ្លូវដែលលោក XuXiake ធ្លាប់បានដើរដោយសេចក្តីសប្បាយរីករាយ  ដកយកពិសោធន៍ការធ្វើដំណើរកំសាន្ត​របស់មនុស្សនៅសម័យបុរាណ  ឆ្លងកាត់រៀបចំ​សកម្មភាព​បែបនេះដើម្បីស្វែងរកវប្បធម៌បុរាណ។

  តាមផែនការ  អ្នករៀបចំចង់ធ្វើសកម្មភាពដើរថ្មើរជើងដែលមានលក្ខណៈពិសេសបែបនេះ   ឱ្យវាក្លាយទៅជាសកម្មភាពម៉ាក​ទេសចរណ៍កីឡាដ៏ល្បីឈ្មោះក្នុងខេត្តយូណាននិងប្រទេសចិន៕