

នាថ្ងៃទី២៧ ខែតុលា ទីផ្សារហ្វារ៉ានៅផ្លូវចាស់ទីក្រុងគុនមីញបានបើកជាផ្លូវការ វាបានទាក់ទាញប្រជាជនក្នុងទីក្រុងនិងភ្ញៀវទេសចរណ៍មកកាន់ទីនេះចូលរួម។ ក្នុងផ្សារមានមនុស្សយ៉ាងច្រើនកុះករ មានអ្នកខ្លះមកសួរតម្លៃ មានអ្នកខ្លះមើលពីភាពចម្លែកផ្សេងៗ ពិតជាអ៊ូអរណាស់។
ក្នុងផ្សារហ្វារ៉ាមានកន្លែងតាំងទំនិញជាង១៤០និងមិនគិតតម្លៃនោះទេដែលមានលក់សៀវភៅចាស់ គ្រឿងសម្ភារៈចាស់ៗវត្ថុបុរាណ អក្សរផ្ចង់និងគំនូរជាដើម។
យោងតាមដំណឹងបានឱ្យដឹងថា ផ្សារហ្វារ៉ានេះបើកលក់នៅពេលព្រឹកម៉ោង៩ដល់ល្ងាចម៉ោង៦ក្នុងរាល់ចុងសបា្តហ៍៕