កុមារជាង៥០រូបគូសចេញភាពស្រស់ស្អាតនៃបឹង Dianchi ដើម្បីអំពាវនាវការពារ“បឹងមាតា”

2018-11-06 18:05:59 |ប្រភព:yunnangateway

  កាលពីថ្ងៃទី៣  ទីក្រុងគុនមីញបានបើកសកម្មភាពខែឃោសនាអំពីការគ្រប់គ្រងនិងការពារបឹង Dianchi ឆ្នាំ២០១៨​“ធ្វើការស្ម័គ្រចិត្ត​ក្នុងទី​ក្រុងគុនមីញ  ដើម្បីឱ្យបឹងDianchiបានថ្លាល្អ”  នៅនឹងកន្លែងមានកុមារចំនួនជាង៥០នាក់ដោយឪពុកម្តាយកំដរទៅកាន់បឹងDianchi  ស្វែងរកកម្លាំងទាក់ទាញបឹងDianchi  ដើម្បីគូសចេញបឹង Dianchi ដ៏ស្អាតបំផុតក្នុងចិត្តនិងអំពាវនាវឱ្យការពារ“បឹងមាតា”។

  យោងតាមការណែនាំបានឱ្យដឹងថា  តាំងពីឆ្នាំ២០១២កន្លងមក  ទីក្រុងគុនមីញកំណត់ខែមួយជាខែឃោសនាអំពីការគ្រប់គ្រង​និង​ការពារបឹង Dianchi ក្នុងរាល់ឆ្នាំ  ឆ្លងកាត់រៀបចំសកម្មភាពឃោសនាគ្រប់បែបយ៉ាង  ដើម្បីបង្ហាញពីប្រសិទ្ធិភាពនិងវិធានការគ្រប់គ្រងបឹងDianchiនិងឃោសនាចំណេះដឹងការពារបឹង Dianchi  ថែមទាំងជម្រុញឱ្យគោលគំនិត “បឹងDianchiបានថ្លាល្អ  ទីក្រុងគុនមីញមាន​ភាពរុងរឿង” ចូលទៅកាន់ចិត្តមនុស្ស  ធ្វើឱ្យគ្រប់មជ្ឈដ្ឋានចួលរួមយ៉ាងសកម្មទៅលើការការពារបរិស្ថានបឹង Dianchi និងទន្លេ៕