
កាលពីថ្ងៃទី១១ ខែវិច្ឆិកា លោក Li Yanzhao នៅក្រោមអគារប្រជាជនផ្លូវ Jinrong ទីក្រុងប៉េកាំងកំពុងតែទាក់ទាញអតិថិជន ដើម្បីត្រៀមដឹកជញ្ជួនទំនិញឱ្យគាត់។
បុណ្យ“១១•១១”គឺជារយៈពេលកំពូលនៃការទិញទំនិញតាមអ៊ីនធឺណិតនៅប្រទេសចិន ក៏ជារយៈពេលរវល់បំផុតក្នុងមួយឆ្នាំនៃវិស័យដឹកជញ្ជួនទំនិញ។ យោងតាមការណែនាំពីនាយករងលោក Liu Daxiu នៃទីកន្លែងបម្រើសេវាកម្ម He pingmenប៉េកាំងរបស់ក្រុមហ៊ុនដឹកជញ្ជូនមួយបានឱ្យដឹងថា ពេលធម្មតា អ្នកដឹកជញ្ជូនទំនិញអាចបញ្ជូនទំនិញ២០០កញ្ចប់ក្នុងមួយថ្ងៃជាមធ្យមក្នុងពេលធម្មតា តែប៉ុន្មានថ្ងៃនេះ ប្រហែលជាត្រូវដឹកជញ្ជូនលើសពី៤០០កញ្ចប់ក្នុងមួយថ្ងៃ។ ចំនួនកញ្ចប់ទំនិញត្រូវបញ្ជូនក្នុងមួយនៃកន្លែងបម្រើសេវាកម្មនេះថ្ងៃដែលច្រើនបំផុតជិតដល់៣ម៉ឺនកញ្ចប់ក្នុងរយៈពេលបុណ្យ“១១•១១”។

លោក Li Yanzhao ជាដឹកជញ្ជូនទំនិញម្នាក់ គាត់បាននិយាយថា តាំងពីគាត់ចាប់ផ្តើមដឹកទំនិញប៉ុន្មានឆ្នាំកន្លងមក ចម្ងាយដឹកជញ្ជូនរបស់គាត់ស្មើនឹងផែនទី៥ជុំ។
ដល់ថ្ងៃទី១១ ខែវិច្ឆិកា លោក Li Yanzhao និងសហការីតាំងពីម៉ោង៥ព្រឹកបានចាប់ផ្តើមដាក់ទំនិញនិងបែងចែកទំនិញ រហូតដល់ម៉ោង៩ពេលយប់ទើបបានបញ្ចប់ការងារក្នុងមួយថ្ងៃនេះ។ ក៏ប៉ុន្តែការធ្វើការងារដ៏មមាញឹកគឺមានន័យថា បានចំណូលកាន់តែច្រើន ចំណូលពេលធម្មតាក្នុងមួយថ្ងៃបាន១០០យ័នដល់២០០យ័ន តែក្នុងអំឡុងពេលបុណ្យ“១១•១១”អាចដល់៨០០យ័នបាន។
យោងតាមការណែនាំពីលោក Li Yanzhao បានឱ្យដឹងថា ប្រភេទទំនិញក្នុងសកម្មភាពបុណ្យ“១១•១១”នៅប៉ុន្មានឆ្នាំនេះកាន់តែច្រើននិងទំហំកាន់តែធំ។ លោកបាននិយាយថា៖“ឥឡូវនេះទិញទំនិញតាមអ៊ីនធឺណិតមានភាពងាយស្រួលហើយ ទិញពេលព្រឹកអាចប្រើប្រាស់បាននៅពេលយប់ ហេតុនេះហើយបានជាអ្វីៗសុទ្ធតែទិញតាមអ៊ីនធឺណិត។”តែធ្វើជាអ្នកដឹកជញ្ជូនទំនិញ លោកLi Yanzhaoគ្មានទិញទំនិញអ្វីសោះក្នុងអំឡុងពេលបុណ្យ“១១•១១”នៅឆ្នាំនេះ “រវល់មែនទែន កុំមករញ៉េរញ៉ៃ។”គាត់និយាយលេងសើចបែបនេះ៕