


ទីក្រុងថ្ម Baoshan ស្ថិតនៅភាគឦសាននៃស្រុក Yulong ទីក្រុង Lijiang ខេត្តយូណាន វាសាងសង់នៅលើជម្រាលភ្នំធំមួយដែលខ្ពស់ជាងទន្លេ Jinsha ២០០ម៉ែត្រក្នុងជ្រលងទន្លេ Jinsha ជនជាតិ Naxi ចំនួន១០៨គ្រួសារបានស្នាក់នៅលើថ្មរាងផ្សិតដ៏ធំសម្បើមនិងចម្លែកនេះ ថ្មនេះមានមុខមួយឆ្ពោះត្រង់ដល់ទន្លេ Jinsha មុខបីផ្សេងទៀតមានលក្ខណៈច្រោងច្រាងនិងមានភាពគ្រោះថ្នាក់។
ប្រជនជន Naxi នៅកាលពីមុនបានសាងសង់ផ្ទះនៅលើថ្មនេះ សសរផ្ទះនៃគ្រួសារខ្លះយកថ្មជាមូលដ្ឋាន អាងទឹក ទូចាន គ្រែជាដើមសុទ្ធតែធ្វើដោយការជីកាយថ្ម។ ជណ្តើរថ្មក្នុងទីក្រុងឡើងចុះតាមស្ថានភាពដី ហើយសុទ្ធតែជីកាយដោយដៃ ក្នុងរយៈពេលពាន់រយឆ្នាំមកនៅតែរក្សារូបរាងដើម៕