ក្នុងសម័យសន្តិភាពនេះ ពួកគេមានគ្រោះថ្នាក់ខ្លាំងបំផុត

2018-11-28 16:29:03 |ប្រភព:Xinhua

ទាហានមកពីក្រុមបោសសម្អាតមីនយូណានកំពុងតែបោសសម្អាតគ្រាប់កាំភ្លើងនៅកំពង់ផែធានប៉ាវ។

  មានមនុស្សនិយាយថា  ទាហានបោសសំអាតមីនដើរក្នុងផ្លូវមជ្ចុរាជ ឆ្លងកាត់ទ្វារមរណៈ ប្រើប្រាស់នោះដូចជាម្ជុលដេកប៉ាក់  ដកចេញនោះគឺ“ធ្មេញសត្វខ្លា”។

  ក៏មានមនុស្សនិយាយថា  ទាហានបោសសម្អាតមីនជា“អ្នករបាំនៅលើមុខកាំបិត”។

  អ្នកទាំងអស់គ្នាសុទ្ធតែនិយាយថា  ក្នុងសម័យសន្តិភាពនេះ  ពូកគេជាមនុស្សដែលមានគ្រោះថ្នាក់ខ្លាំងជាងគេ​។

  ទាហានមកពីក្រុមបោសសម្អាតមីនយូណាននៃភូមិភាគប្រយុទ្ធទ័ពជើងគោកភាគខាងត្បូងធ្វើការនៅតំបន់​គ្រោះថ្នាក់​អស់រយៈពេលយ៉ាងយូរដោយមិនខ្លាចស្លាប់និងលំបាក។  ក្នុងរយៈពេល៣ឆ្នាំកន្លងមក  សរុបបានបោសសម្អាតតំបន់មីន​ដែល​មាន​ទំហំជិត៦០គីឡូម៉ែត្រការ៉េ  បានរាវនិងបោសសម្អាតវត្ថុបំផ្ទុះដូចមីនដោយកម្លាំងមនុស្សជិត២០ម៉ឺនគ្រាប់។

  ពួកគេធ្វើឱ្យគ្រោះថ្នាក់នៃគ្រាប់មីនជាងរាប់សិបឆ្នាំបានលុបបំបាត់ចោលធ្វើឱ្យជីវិតប្រជាជនរស់នៅតាម​ខ្សែព្រំដែន​ទទួល​បានការធានា  ធ្វើឱ្យកសិករនៅទីនោះមានដីស្រែអាចដាំដុះបាន៕