បឹងក្ងានសួគ៌ដ៏ស្រស់ស្អាតក្នុងសាកលវិទ្យាល័យគរុកោសល្យយូណាន

2018-12-05 12:06:45 |ប្រភព:yunnangateway

  ក្នុងបឹងក្ងានសួគ៌នៃសាកលវិទ្យាល័យគរុកោសល្យយូណាន  មានក្ងានសួគ៌មួយគូៗកំពុងតែហែលលេងក្នុងបឹង។

  បឹងត្បូងនិងបឹងជើងជាបឹងទិដ្ឋភាពទាំងពីរក្នុងសាលាសាខាChenggong នៃសាកលវិទ្យាល័យគរុកោសល្យយូណាន  មុនគេមានសត្វក្ងានសួគ៌ពណ៌ខ្មៅបីក្បាលដែលជាអំណោយដ៏ថ្លៃថ្លាពីមិត្តសាលា(គឺនិស្សិតធ្លាប់សិក្សាពីសាកលវិទ្យាល័យនេះ)ត្រូវបានចិញ្ចឹមក្នុងបឹងជើង  ដូច្នេះបឹងជើងបានក្លាយទៅជាបឹងក្ងានសួគ៌។  រៀងរាល់ឆ្នាំសុទ្ធតែមានកូនក្ងានសួគ៌កើតនៅទីនេះ 

  បច្ចុប្បន្ននេះ ហ្វូងក្ងានសួគ៌បានមានចំនួនដល់២៣ក្បាល  មាន១១ក្បាលរស់នៅក្នុងសាកលវិទ្យាល័យគរុកោសល្យយូណាន  មាន១២ក្បាលទៀតធ្វើជាបេសកជនមេត្រីភាពដែលត្រូវបញ្ជូនដល់សាលាផ្សេងៗ  ពួកវាបានក្លាយទៅជាទេសភាពពិសេសក្នុងសាកលវិទ្យាល័យនេះ៕