ការប្រកួតប្រជែងជំនាញផ្តល់សេវាកម្មគ្រួសារលើកទី១នៃខេត្តយូណានបានប្រារព្ធនៅទីក្រុងគុនមីញ

2018-12-14 10:45:55 |ប្រភព:yunnangateway

  កាលពីថ្ងៃទី១២ ខែធ្នូ  អ្នកប្រកួតប្រជែងចូលរួមការប្រកួតថែទាំចាស់ជរានិងអ្នកជម្ងឺ។  នៅថ្ងៃនោះផងដែរ  ការប្រកួតប្រជែងជំនាញផ្តល់សេវាកម្មគ្រួសារលើកទី១ នៃខេត្តយូណានបានប្រារព្ធនៅទីក្រុងគុនមីញ។  ការប្រកួតនេះបានរៀបចំកម្មវិធីការថែទាំមនុស្សចាស់និងអ្នកជម្ងឺ  ការថែទាំមាតានិងទារក  បម្រើគ្រួសារ(រៀបចំវត្ថុ  សមត្ថភាពចម្អិនអាហារ  ការសម្អាត)ជាដើម  សរុបមានមនុស្ស១៥២រូបដែលមកពីមណ្ឌលស្វ័យតនិងទីក្រុងចំនួន១៦ចូលរួមក្នុងការប្រកួតប្រជែងលើកនេះ។  ប៉ុន្មានឆ្នាំកន្លងមក  ខេត្តយូណានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍសេវាកម្មគ្រួសារសហគ្រាសផ្តល់សេវាកម្មគ្រួសារក្នុងខេត្តយូណានទាំងមូលបានដល់ជាង៣៦០០ ៕