ខេត្តយូណានអាចស្រាវជ្រាវចេញផ្កាពូជថ្មីដោយខ្លួនឯង ផ្កាយូណានបានបន្លឺភ្លឹថ្មី

2018-12-21 18:38:58 |ប្រភព:yunnangateway

  សួនផ្កាណានកុកសាននៅទីក្រុងគុនមីញតាំងពីបើកការដ្ឋានសាងសង់នៅខែធ្នូ   ឆ្នាំ២០១២កន្លងមក  ដោយពឹងផ្អែកលើធនធានរុក្ខជាតិលម្អយ៉ាងច្រើនសម្បូរបែបសួននេះបានខិតខំប្រឹងប្រែងឱ្យឧស្សាហកម្មទីមួយ  ទីពីរ ទីបីរបស់កសិកម្មច្របាច់បញ្ចល់គ្នា  ថែមទាំងពន្លឿនការសាងសង់ភូមិយ៉ាងស្រស់ស្អាត  បានសម្រេចវិស្វកម្ម​គ្រឹះមូលដ្ឋានផ្លូវ  ការប្រមូលទឹកភ្លៀង  ការដាក់ជីដោយត្រឹមត្រូវ  ប្រព័ន្ធធារាសាស្រ្តស្រោចស្រព  ការរៀបចំដីស្រែដែលមានទំហំជាង៦៧ហិកតានិងការដាំដុះផ្កា  បច្ចុប្បន្ននេះ  ទំហំរចនាតំបន់សួននេះបានដល់៨០ហិកតា។

  ផ្អែកតាមស្ថិតិបានបង្ហាញថាដល់ឆ្នាំ២០១៧  ខេត្តយូណានបានស្រាវជ្រាវចេញផ្កាពូជថ្មីសរុបចំនួន៥៦០  ត្រូវបានប្រទេសចិនប្រគល់សិទ្ធចំពោះផ្កាប្រភេទថ្មីមានចំនួន៣៥៦  រីឯទ្រង់ទ្រាយស្រាវជ្រាវនិងការប្រគល់សិទ្ធិរបស់ផ្កាថ្មីសុទ្ធតែជាប់លំដាប់លើកទីមួយក្នុងប្រទេសចិន  ខេត្តយូណានបានក្លាយទៅជាមជ្ឈមណ្ឌលស្រាវជ្រាវផ្កាពូជថ្មីក្នុងប្រទេសចិន៕