នៅរដូវផ្ការីកឆ្នាំ២០១៨ "ពេលវេលាប៉អៅ" បានមកដល់ទៀតហើយ។ខេត្តហៃណានដែលជាតំបន់សេដ្ឋកិច្ចពិសេសធំជាងគេនិងជាបង្អួចបើកចំហនៃកំណៃទម្រង់របស់ប្រទេសចិនបានទាក់ទាញក្រសែចក្ខុរបស់ពិភពលោកជាថ្មីម្តងទៀត។៥ឆ្នាំមុនលោកស៊ីជីនភីងប្រធានរដ្ឋចិនបានសន្យាយ៉ាងម៉ឺងម៉ាត់និងឱឡារិកចំពោះពិភពលោកថា"ប្រទេសចិននឹងប្រកាន់ខ្ជាប់ធ្វើកំណែទម្រង់និងបើកទូលាយមិនងាករេ" ថ្ងៃទី១០ខែមេសាឆ្នាំនេះលោកនឹងធ្វើការបកស្រាយអំពីទស្សនទាននៃផែនទីបង្ហាញផ្លូវអំពីកំណែទម្រង់និងបើកទូលាយជុំថ្មីរបស់ប្រទេសចិនទៅកាន់ពិភពលោកនៅទីនេះ។
"ការលើកសំណួរក្នុងវេទិការប៉អៅ" ទ្វារសម្រាប់ការបើកទូលាយរបស់ប្រទេសចិននឹងមិនបិទឡើយ នៅឆ្នាំ២០១៣អ្នកទទួលខុសត្រូវចំនួន៣២រូបរបស់សហគ្រាសចិននិងអន្តរជាតិដែលបានអញ្ជើញចូលរួមសនិ្នសីទប្រចាំឆ្នាំនៃវេទិកាអាស៊ីក្រុងប៉អៅបានជួបសំណេះសំណាលជាមួយលោកប្រធានរដ្ឋចិនស៊ីជីនភីង៖ អគ្គនាយកនៃក្រុមហ៊ុនPepsi របស់សហរដ្ឋអាមេរិកថ្លែងថា៖សង្ឃឹមរដ្ឋាភិបាលចិននឹងបន្តពង្រីកការបើកទូលាយនិងជំរុញកំណែទម្រង់នៃប្រព័ន្ធត្រួតពិនិត្យនិងឲ្យសច្ចាប័នខាងរដ្ឋបាលដើម្បីលើកទឹកចិត្តដល់ពាណិជ្ជករបរទេសឲ្យពង្រីកការបណ្តាក់ទុនក្នុងវិស័យកសិកម្មនិងសេដ្ឋកិច្ចបៃតងជាដើម។
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនលោហធាតុFotis Chu គ្រុបរបស់ប្រទេសអូស្ត្រាលីបានថ្លែងថា៖ដោយទទួលបានផលពីការនាំចេញថ្មរ៉ែដែកមកកាន់ប្រទេសចិនក្រុមហ៊ុនរបស់លោកបានឈានចូលក្នុងជួរសហគ្រាសធនធានដែលមានភាពជោគជ័យបំផុតលើពិភពលោកក្រុមហ៊ុនរបស់លោកនឹងបន្តពង្រីកទំហំបណ្តាក់ទុននៅប្រទេសចិនក៏ដូចជាចូលរួមឲ្យបានកាន់តែច្រើននូវការអភិវឌ្ឍបុព្វហេតុសង្គមនៃប្រទេសចិន។
ប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធានប្រតិបតិ្តទីមួយនៃក្រុមហ៊ុនCP គ្រុបរបស់ប្រទេសថៃបានថ្លែងលើកជាសំណើឲ្យប្រទេសចិនពង្រីកថែមទៀតនូវតម្រូវការក្នុងស្រុកនិងជំរុញភាពរីកចម្រើននៃវិស័យកសិកម្មនិងសេវាកម្មជាដើមដើម្បីឲ្យសហគ្រាសកាន់តែច្រើនចូលរួមការធ្វើអាជីវកម្មលើវិស័យពាក់ព័ន្ធនឹងកសិករកសិកម្មនិងជនបទ។
លោកស៊ីជីនភីងបានឆ្លើយតបប្រកបដោយជំនឿចិត្តយ៉ាងមុតមាំថាទ្វារសម្រាប់ការបើកទូលាយរបស់ប្រទេសចិននឹងមិនបិទឡើយ
――យើងបានកំណត់គោលដៅតស៊ូស្តីពី"មួយសតវត្សរ៍ទាំងពីរ" ដោយបានលើកឡើងនូវការសម្រេចសុបិនចិនដែលស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញការសម្រេចគោលដៅទាំងនេះពិតជានឹងដាក់បញ្ចូលឥតឈប់ឈរនូវកម្លាំងរស់រវើកនិងកម្លាំងចលករថ្មីទៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសចិន។
——គោលនយោបាយរបស់ប្រទេសចិនស្តីពីការប្រើប្រាស់ទុនបរទេសគឺមិនកែប្រែទេព្រមនិងធានាតាមច្បាប់នូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ពាណិជ្ជករបរទេសក្នុងការបណ្តាក់ទុនផងដែរ។
——ប្រទេសចិននឹងលើកខ្ពស់កម្រិតនៃសេដ្ឋកិច្ចបែបបើកទូលាយក្នុងក្របខ័ណ្ឌកាន់តែធំ វិស័យកាន់តែទូលំទូលាយនិងស្រទាប់កាន់តែស៊ីជម្រៅ។យើងប្រឆាំងយ៉ាងដាច់ខាតនូវការគាំពារនិយមទោះតាមរូបភាពណាក៏ដោយរីករាយក្នុងការដោះស្រាយដោយសមរម្យនូវការខ្វែងគំនិតផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយប្រទេសពាក់ព័ន្ធតាមការពិគ្រោះពិភាក្សាគ្នាខ្នះខ្នែងជំរុញការបង្កើតបានជាប្រព័ន្ធសេដ្ឋកិច្ចនិងពាណិជ្ជកម្មពហុភាគីដែលប្រកបដោយតុល្យភាពឈ្នះ-ឈ្នះនិងផ្តោតសំខាន់ទៅលើការអភិវឌ្ឍ។
"ខ្សែក្រវាត់មួយនិងផ្លូវមួយ" គ្រោងផែនការអំពីនិម្មាបនកម្មថ្មីនៃការបើកទូលាយរបស់ប្រទេសចិន
ក្នុងខណៈពេលអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអាស៊ីកណ្តាលនិងអាស៊ីអាគ្នេយ៍នៅរដូវរំហើយឆ្នាំ២០១៣លោកប្រធានរដ្ឋចិនស៊ីជីនភីងបានលើកឡើងជាបន្តបន្ទាប់នូវគំនិតផ្តួចផ្តើមសំខាន់ៗស្តីពីការរួមសហការជាមួយប្រទេសពាក់ព័ន្ធក្នុងការកសាង"ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ" និង"ផ្លូវសូត្រលើសមុទ្រក្នុងសតវត្សរ៍ទី២១" — —អំណើះតមក"ខ្សែក្រវាត់មួយនិងផ្លូវមួយ" បានក្លាយជាក្របខ័ណ្ឌថ្មីសម្រាប់ជំរុញឲ្យប្រទេសចិននិងពិភពលោករួមគ្នាពិភាក្សារួមគ្នាកសាងនិងចែករំលែកជាមួយ។
លោកប្រធានរដ្ឋចិនស៊ីជីនភីងធ្លាប់ថ្លែងអំពីគោលបំណងដើមនៃគំនិតផ្តួចផ្តើមមួយនេះថា"គំនិតផ្តួចផ្តើមនេះគឺក្នុងគោលបំណងចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍នៃប្រទេសចិនជាមួយប្រទេសតាមបណ្តោយខ្សែក្រវាត់មួយនិងផ្លូវមួយដើម្បីឆ្ពោះទៅរកភាពចម្រុងចម្រើនជាមួយគ្នា។"
អ្នកជំនាញពាក់ព័ន្ធបានឯកភាពគ្នាថា "ខ្សែក្រវាត់មួយនិងផ្លូវមួយ"គឺជាវេទិកាថ្មីដែលប្រទេសចិនបានបង្កើតឡើងសម្រាប់ការបើកទូលាយកិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍរបស់សេដ្ឋកិច្ចពិភពលោក។
ប្រទេសចិនបើកចំហចំពោះបរទេសគឺក្នុងគោលបំណងចែករំលែកសមិទ្ធផលជាមួយ ប្រទេសនានា។នៅក្នុងរយៈពេល៥ឆ្នាំកន្លងទៅប្រទេសចិនបានប្រើប្រតិបត្តិការជាក់ស្តែងរបស់ខ្លួន ដើម្បីចែករំលែកផលប្រយោជន៍នៃការអភិវឌ្ឍជាមួយទូទាំងពិភពលោក សម្រេចកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយប្រទេសនិងអង្គការអន្តរជាតិជាង៤០លើកពិភពលោកធ្វើកិច្ចសហប្រតិបត្តិការផ្នែកសមត្ថភាពផលិតកម្មជាមួយប្រទេសជាង៣០ ធ្វើវិនិយោគនៅប្រទេសតាមបណ្តោយខ្សែក្រ វាត់មួយនិងផ្លូវមួយលើសពីទឹកប្រាក់៥ម៉ឺនលានដុល្លារអាមេរិក ធនាគារវិនិយោគហេដ្ឋរចនា សម្ព័ន្ធអាស៊ីបានផ្តល់ឥណទាន១ពាន់៧រយលានដុល្លារអាមេរិកដល់ប្រទេសដែលចូលរួម ការ កសាងខ្សែក្រវាត់មួយនិងផ្លូវមួយ មូលនិធិផ្លូវសូត្របានវិនិយោគទុនរហូតដល់៤ពាន់លានដុល្លារអាមេរិកសហគ្រាសប្រទេសចិនបានកសាងតំបន់សហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មចំនួន៥៦នៅក្នុងប្រទេសជាង២០បង្កើតបានចំណូលពន្ធគយជិត១ពាន់១រយលានដុល្លារអាមេរិកនិងបង្កើតឱកាសការងារ១សែន៨ម៉ឺននាក់ដល់ប្រទេសមានពាក់ព័ន្ធ។
តំបន់សាកល្បងផ្នែកពាណិជ្ជកម្មសេរី៖ប្រទេសចិនបើកចំហតំបន់កាន់តែច្រើន
ទីក្រុងសៀងហៃ--ទីកន្លែងចាប់កំណើតនៃបក្សកុម្មុយនិស្តចិនជាទីក្រុងបើកចំហតាមសមុទ្រលើកដំបូងនៅប្រទេសចិននៅឆ្នាំ២០១៣លើកស្លាកជាផ្លូវការនិងបង្កើតតំបន់សាកល្បងផ្នែកពាណិជ្ជកម្មសេរីក្រុងសៀងហៃ។
២ឆ្នាំកន្លងទៅតំបន់សាកល្បងផ្នែកពាណិជ្ជកម្មសេរីខេត្ត Guangdong ទីក្រុងTianjinនិងខេត្ត Fujian បានលើកស្លាកក្នុងពេលដំណាលគ្នា។ឆ្នាំ២០១៧តំបន់សាកល្បងផ្នែកពាណិជ្ជកម្មសេរីខេត្ត Liaoning ខេត្ត Zhejiang ខេត្ត Hanan ខេត្ត Hubei ទីក្រុងChongqingខេត្តSichuanនិងខេត្តShanxiបានលើកស្លាកជាផ្លូវការជាការចាប់ផ្តើមយុគសម័យថ្មី១បូក៣បូក៧។
ចាប់ពីឆ្នាំ២០១៣មកតំបន់សាកល្បងផ្នែកពាណិជ្ជកម្មសេរីថ្នាក់ជាតិចំនួន១១បានក្លាយទៅជាវេទិកាសំខាន់សម្រាប់ប្រទេសចិនពង្រីកកំណែទម្រង់និងបើកចំហព្រមទាំងរួមបញ្ចូលគ្នាទៅក្នុងការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច៕
លោកស៊ីជីនភីងមានប្រសាសន៍ថាកិច្ចកសាងតំបន់សាកល្បងផ្នែកពាណិជ្ជកម្មសេរីជាវិធានការសំខាន់មួយរបស់មជ្ឈិមបក្សកុម្មុយនិស្តចិនសម្រាប់ធ្វើការបើកចំហនិងកំណែទម្រង់ក្រោមស្ថានការណ៍ថ្មី។
ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះតំបន់ពាណិជ្ជកម្មសេរីទាំងបីរបស់ប្រទេសចិនមានបរិយាកាសប្រកបអាជីវកម្មកាន់តែល្អប្រសើរឡើង។
ការបើកចំហនិងកំណែទម្រង់៖ជាអាថ៌កំបាំងបើកចំហរបស់ប្រទេសចិនសម្រាប់ការសម្រេចបាននូវការអភិវឌ្ឍកាន់តែធំ នៅខែធ្នូឆ្នាំ១៩៧៨កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី១១បានសម្រេចចិត្តធ្វើកំណែទម្រង់និងបើកចំហ។ប្រទេសចិនដែលមានប្រវត្តិសាស្រ្តនិងអរិយធម៌ជាង៥០០០ឆ្នាំបានបើកទ្វារចំពោះពិភពលោកដោយម្ចាស់ការ។
ខែតុលាឆ្នាំ២០១៣កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី១៨បានសម្រេចចិត្តធ្វើកំណែទម្រង់និងបើកចំហគ្រប់ជ្រុងជ្រោយ។
ខែមីនាឆ្នាំ២០១៨ក្រុមដឹកនាំការងារធ្វើឲ្យកំណែទម្រង់និងបើកចំហកាន់តែស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយនៃមជ្ឈិមបក្សកុម្មុយនិស្តចិនបានត្រូវដំឡើងលំដាប់ថ្នាក់ទៅជាគណៈកម្មាធិការ។
ពេលប្រឈមនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃសកលភាវូបនីយកម្មសេដ្ឋកិច្ចនិងការប្រកួតប្រជែងនៃកម្លាំងជាតិដែលមានភាពកាន់តែខ្លាំងក្លាលោកស៊ីជីនភីងបានថ្លែងដោយត្រង់ៗថាប្រទេសចិនត្រូវក្តាប់ជាប់កាលានុវត្តភាពដើម្បីសម្រេចការអភិវឌ្ឍថ្មីឲ្យបានកាន់តែច្រើនហើយបើនិយាយពីឫសគល់គឺត្រូវផ្អែកលើកំណែទម្រង់និងបើកចំហ។
ប្រមុខរដ្ឋនៃប្រទេសចិនរូបនេះបានកត់សម្គាល់ថានិយាយចំពោះប្រទេសធំដែលមានប្រជាជនជាង១៣០លាននាក់បើចង់សម្រេចបាននូវទំនើបភាវូបនីយកម្មក្នុងប្រវត្តិសាស្រ្តគ្មានករណីដែលអាចយកត្រាប់តាមនោះទេ។ការអភិវឌ្ឍរបស់ប្រទេសចិនត្រូវតែដើរតាមផ្លូវរបស់ខ្លួនត្រូវធ្វើកំណែទម្រង់និងបើកចំហក៏ដូចជាធ្វើការសិក្សាស្វែងរកឥតឈប់ឈរ។
ក្នុងនាមជាសកម្មភាពសម្រាប់បើកទំព័រការទូតរបស់ប្រទេសចិនក្នុងឆ្នាំ២០១៨ ពិភពលោកសុទ្ធតែរំពឹងស្តាប់សំឡេងរបស់ប្រទេសចិនក្នុងយុគសម័យថ្មីដែលបញ្ចេញនៅក្រុងប៉អៅដ៏ស្រស់ស្អាត៕
អ្នកនិពន្ធ៖ លីហ្សា