លោកវ៉ាងអ៊ីសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិនជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុន

2018-04-17 11:08:25 |ប្រភព:CRI

  ថ្ងៃទី១៥ខែមេសាលោកវ៉ាងអ៊ីសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិនបានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុននិងបានជួបពិភាក្សាជាមួយលោក​Tarokonoរដ្ឋមន្រ្តីការបរទេសជប៉ុន។

  ក្នុងកិច្ចជំនួបលោកវ៉ាងអ៊ីបានលើកឡើងថាទំនាក់ទំនងរវាងចិននិងជប៉ុនបានបង្ហាញចេញនូវនិន្នាការកែលម្អខ្លះៗហើយតែក្នុងពេលជាមួយគ្នានេះក៏នៅតែមានកត្តាដ៏ស្មុគស្មាញនិងរសើបមួយចំនួនផងដែរ។ការមកបំពេញទស្សនកិច្ចនៅជប៉ុនលើកនេះគឺជាការឆ្លើយតបរបស់ប្រទេសចិនចំពោះប្រទេសជប៉ុនដែលអនុវត្តគោលនយោបាយវិជ្ជមានជាមួយប្រទេសចិនអស់មួយរយៈពេលមករំពឹងថាប្រការនេះនឹងអាចក្លាយជាជំហានដ៏សំខាន់មួយសម្រាប់ស្តារឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពប្រក្រតីឡើងវិញព្រមទាំងអាចបង្កបង្កើតជាលក្ខណៈសម្បត្តិនិងធ្វើការត្រៀមរៀបចំសម្រាប់ការប្រាស្រ័យទាក់ទងជាន់ខ្ពស់រវាងប្រទេសទាំងពីរនាពេលខាងមុខនេះ។

  ជាការឆ្លើយតបលោក​Tarokonoបានថ្លែងថាដំណើរទស្សនកិច្ចរបស់លោកវ៉ាងអ៊ីនៅប្រទេសជប៉ុនលើកនេះគឺជានិមិត្តសញ្ញាដ៏សំខាន់មួយនៃការកែលម្អទំនាក់ទំនងរវាងជប៉ុននិងចិនភាគីជប៉ុនរំពឹងថានឹងក្តាប់ជាប់កាលានុវត្តភាពបច្ចុប្បន្នដើម្បីជំរុញទំនាក់ទំនងរវាងជប៉ុននិងចិនឲ្យវិវឌ្ឍរីកចម្រើនឥតឈប់ឈរ៕

អ្នកនិពន្ធ៖លីហ្សា