ថ្ងៃទី១៦ខែមេសា លោកស៊ីជីនភីងប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោកSchwabប្រធានវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងប៉េកាំង។
ក្នុងកិច្ចជំនួប លោកស៊ីជីនភីងបានលើកឡើងថា ប្រវត្តិសាស្រ្តបានបញ្ជាក់ម្តងហើយម្តងទៀតថា ការបិទទ្វារនឹងដើរចូលផ្លូវទាល់ច្រកនៅទីបំផុត មានតែការបើកទូលាយនិងធ្វើកិច្ចសហប្រតិបត្តិការនោះទេ ទើបអាចត្រួសត្រាយផ្លូវកាន់តែធំទូលាយបាន។ក្នុងរឿងនេះ ប្រទេសធំត្រូវទទួលខុសត្រូវដ៏សំខាន់និងពិសេស។ក្នុងឋានៈខ្លួនជាប្រទេសធំដែលទទួលខុសត្រូវ ប្រទេសចិនរីករាយរួមសហការជាមួយសហគមន៍អន្តរជាតិ ធ្វើកិច្ចសហប្រតិបត្តិការក្នុងការបើកទូលាយ និងស្វែងរកភាពឈ្នះ–ឈ្នះតាមរយៈកិច្ចសហប្រតិបត្តិការ ក្នុងន័យដើរតួនាទីយ៉ាងសកម្មនិងរួមវិភាគទានប្រកបដោយលក្ខណៈកសាងកាន់តែច្រើនក្នុងការនាំមកនូវអនាគតដ៏ភ្លឺស្វាង មានស្ថិរភាពនិងល្អបវរជូនដល់ពិភពលោកទាំងមូល៕
អ្នកនិពន្ធ៖ លីហ្សា