ព្រឹកថ្ងៃទី១៨ ខែមេសា រថភ្លើងល្បឿនលឿនត្រូតពិនិត្យមួយគ្រឿងបានចេញដំណើរពីស្ថានីយខាងជើងនៃក្វាងធុង(Guangtong)មណ្ឌលស្វយ័តឈុស្យូង(Chuxiong)នៃខេត្តយូណានឆ្ពោះទៅកាន់ទិសខាងលិចទៅមណ្ឌលស្វយ័តដាលី(Dali)ហើយបានបង្ហាញផ្លូវដែក“គុន(គុនមីង)ក្វាង(ក្វាងទុង)ដា(ដាលី)”របស់ច្រកអន្តរជាតិប្រទេសចិន-មីយ៉ានម៉ាបានចាប់ផ្តើមធ្វើការត្រួតពិនិត្យនិងសាកល្បងរថភ្លើងល្បឿនលឿនចាប់ដំណើរការពីគុនមីងដល់ដាលីបានឈានចូលការស្ទង់ពេលវេលាបញ្ច្រាស។
ក្នុងការត្រួតពិនិត្យនិងសាកល្បងផ្លូវដែក“គុនគ្វាំងដា”(គុនមីងក្វាងទុងដាលី) ដាក់ល្បឿនដល់២០០គីឡូម៉ែត្រក្នុងមួយម៉ោងជាគោលដៅអត្ថន័យសំខាន់រួមមានត្រួតពិនិត្យផ្លូវដែក គ្រឹះមូលដ្ឋានផ្លូវ ស្ពាន ផ្លូវរូងក្រោមដីការផ្គត់ផ្គង់អគ្គីសនីបណ្តាញតភ្ជាប់ បញ្ជូនសារ សញ្ញា សេវាដឹកអ្នកដំណើរ គ្រោះធម្មជាតិជាដើមពុះពារបញ្ហានាៗដើម្បីធានានូវរថភ្លើងល្បឿនលឿនបើកបរដោយសុវត្ថិភាពនិងស្ថេរភាពក្រោយពេលដំណើរការណ៍។ ផែនការត្រួតពិនិត្យនិងសាកល្បងដើម្បីសម្រចបានជាផ្លូវការប្រហែលត្រូវចំណាយរយៈពេលបីខែ មិនតែប៉ុណ្ណោះក្នុងខែកក្កដា ត្រូវមានលក្ខខ័ណ្ឌដែលអាចបើកដំណើរការបាន។
ផ្លូវដែក“គុនគ្វាំងដា””(គុនមីងក្វាំងធុងដាលី)ជាចំណែកច្រកមួយដ៍សំខាន់របស់ច្រកអន្តរជាតិប្រទេចិន-មីយ៉ានម៉ានិងខ្សែផ្លូវដែកដៀនចាំង(ខេត្តយូណាន-ខេត្តទីបេ)៕
អ្នកនិពន្ធ៖លីហ្សា