លោកស៊ីជីនភីង ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Sergei Lavrovរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីនៅវិមានសភាប្រជាជនក្រុងប៉េកាំងកាលពីថៃ្ងទី២៣ ខែមេសា។
លោកស៊ីជីនភីង បានថ្លែងថា ទំនាក់ទំនងភាពជាដៃគូសម្របសម្រួលនិងសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសចិននិងរុស្ស៊ីបានរក្សានូវនិន្នាការអភិវឌ្ឍន៍ជាវិជ្ជមាននាពេលបច្ចុប្បន្ននេះ។ភាគីទាំងពីរ ប្រទេសចិននិងរុស្ស៊ីត្រូវតែអនុវត្តឲ្យបានល្អនូវគំនិតឯកភាពរួមសំខាន់ៗរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ជំរុញការតភ្ជាប់និងកិច្ចសហប្រតិបត្តិការរវាងការកសាងគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយជាមួយសម្ព័ន្ធសេដ្ឋកិច្ចអឺរ៉ុបនិងអាស៊ី ហើយរួមសហការជាមួយបណ្តាប្រទេសនានាដើម្បីជំរុញការកសាងទំនាក់ទំនងអន្តរជាតិបែបថ្មីព្រមទាំងបង្កើតសហគមន៍រួមវាសនាតែមួយនៃមនុស្សជាតិផងដែរ។ជឿជាក់ថា ក្រោមកិច្ចខិតខំប្រឹងប្រែងរួមរបស់ភាគីទាំងពីរ ទំនាក់ទំនងរវាងចិននិងរុស្ស៊ីពិតជាទទួលបានសមិទ្ធផលថ្មីព្រមទាំងឈានឡើងដល់កម្រិតថ្មីទៀតជាមិនខាន។
ជាការឆ្លើយតប លោក Sergei Lavrov បានថែ្លងថា ប្រទេសរុស្ស៊ីយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសម្របសម្រួលនិងសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងរុស្ស៊ីនិងចិន ហើយរីករាយធ្វើឲ្យកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរមានភាពកាន់តែស៊ីជម្រៅថែមទៀត។ប្រទេសរុស្ស៊ីក៏ដូចជាប្រទេសចិនដែរ ពោលគឺសុទ្ធតែគោរពច្បាប់អន្តរជាតិនិងធម្មនុញ្ញនៃអង្គការសហប្រជាជាតិរុស្ស៊ីឯកភាពចំពោះការបង្កើនកិច្ចសម្របសម្រួលក្រោមក្របខ័ណ្ឌពហុភាគីបន្ថែមទៀតរវាងភាគីទាំងពីរ៕
អ្នកនិពន្ធ៖ លីហ្សា