នាថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ពិធីប្រគួតប្រជែងជិះម៉ូតូក្នុងព្រៃឈើអន្តរជាតចិន-មីយ៉ាន់ម៉ាឆ្នាំ២០១៨ ប្រារព្ធនៅឃុំ ហ៊ូសា(Husa)ស្រុក ឡុងឆ័ន(Longchuan)មណ្ឌលស្វយ័ត ដឺហូង(Dehong)ខេត្តយូណាន។
ពិធីលើកនេះបានរៀបចំជាប្រភេទ ៤ ក្រុម គឺ ក្រុមម៉ូតូនាំចូល ក្រុមម៉ូតូផលិតក្នុងស្រុកចិន ក្រុមម៉ូតូកែឆ្នៃ និងក្រុមម៉ូតូផលិតក្នុងចំនួនកំណត់ បានទាក់ទាញអ្នកជិះជាច្រើនចូលរួមពិធីប្រគួតប្រជែងនេះ។ គណៈកម្មាធិការរៀបចំបានរៀបចំសកម្មភាពវប្បធម៌ផ្សេងទៀតដូចជា ការបោះជំរុំ កម្មវិធីតន្ត្រីជាដើមដើម្បីឱ្យអត្ថន័យកាន់តែមានភាពសម្បូរបែប។
តាំងពីកសាងទីតាំងមូលដ្ឋានដល់រចនាផ្លូវជិះម៉ូតូ គណៈកម្មាធិការរៀបចំបានយោងតាមទស្សនៈគឺ ធ្វើផ្លូវជិះម៉ូតូក្នុងព្រៃឈើជាអេកូ-បរិស្ថានជាងគេ មិនបំផ្លាញបរិស្ថានហើយការពារព្រៃឈើ ការពារទឹកខៀវភ្នំខៀវទៀតផង ដើម្បីឱ្យមនុស្សជាច្រើនមកស្វែងយល់ពីភាពស្រស់ស្អាតនៃព្រៃឈើបាន។
ទោះបីជាកន្លែងនេះបានកសាងរួចមិនសូវយូរក៏ដោយ ប៉ុន្តែបានរៀបចំសកម្មភាពខ្នាតធំឬខ្នាតតូចជាច្រើន។
អ្នកនិពន្ធ៖ លីហ្សា