តើអ្នកស្វែងយល់ពី ចំណាប់អារម្មណ៍នៃមនុស្សជំនាន់ទីមួយ ដែលកើតក្រោយពីឆ្នាំ២០០០បានទេ

2018-05-08 10:34:19 |ប្រភព:中国青年报

  ឆ្នាំនេះ  មនុស្សជំនាន់ទីមួយ ដែលកើតក្រោយពីឆ្នាំ២០០០បានពេញវ័យជាបន្តបន្ទាប់  សម័យដែលពួកគេធំធាត់នេះ  ជាសម័យដែលប្រទេសចិននិងបណ្តាប្រទេសនានា​ក្នុងទូទាំង​ពិភពលោក​អភិវឌ្ឍន៍និងកែទម្រង់ក្នុងល្បឿនលឿន  ហើយជាសម័យដែលបណ្តាញអ៊ីនធើណិតរីកចម្រើនយ៉ាងឆាប់រហ័ស។(មនុស្សដែលកើតក្រោយពីឆ្នាំ២០០០គេហៅថា  “អ្នកជំនាន់ក្រោយឆ្នាំ០០”)

  

  អ្នកជំនាន់ក្រោយឆ្នាំ០០”ចូលចិត្ត​ប្រើប្រាស់ពាក្យទាន់សម័យក្នុងអ៊ីនធើណិត

  នៅសម័យអ៊ីនធើណិតរីកចម្រើននេះ  បានលេចចេញពាក្យទាន់សម័យតាមអ៊ីនធើណិតជាច្រើនដែលទទួលបានការស្រឡាញ់ចូលចិត្តពីក្មេងៗ។  យោងតាមរបាយការណ៍បានបង្ហាញថា  “វាយ call”(ការគាំទ្រ)“ចាក់បេះដូង”(ឈឺចិត្តឬពិបាកចិត្ត)“Buddhist Youths”(តាមចិត្តគ្មានសំណូមពរអ្វី)ជាដើម  ពាក្យនេះសុទ្ធតែជាពាក្យទាន់សម័យដែល​អ្នកជំនាន់​ក្រោយ​ឆ្នាំ០០តែងតែប្រើប្រាស់។

  “ពាក្យទាន់សម័យក្នុងអ៊ីនធើណិតពិតជាគួរឱ្យស្រឡាញ់  ឥឡូវនេះមានមនុស្សជាច្រើន​មិនចូលចិត្តនិយាយមិនរហ័សរហួន  ពាក្យទាន់សម័យអ៊ីនធើណិតអាចបង្ហាញទឹកចិត្តនិងងាយស្រួលបង្ហាញពីអារម្មណ៍ក្នុងខណៈពេលនេះ”  សិស្សថ្នាក់ទី៨ វាំង យូហឺនិយាយ។ប៉ុន្តែគាត់យល់ថា  ការនិយាយជាមួយមិត្តភក្តិអាចប្រើពាក្យទាន់សម័យបាន  តែពេលនិយាយ​លេងជាមួយមនុស្សចាស់ត្រូវប្រើពាក្យសាមញ្ញល្អជាង   ដោយសារពាក្យទាន់សម័យ​ជាច្រើនគេ​មិនសូវយល់បាន។

  វប្បធម៌ACGទទួលបានការនិយមអ្នកជំនាន់ក្រោយឆ្នាំ០០ ចូលចិត្តប្រើប្រាស់មនុស្ស​ក្នុងជីវចលមកលើកទឹកចិត្តខ្លួនឯង 

  ចំណាប់អារម្មណ៍យ៉ាងទូលំទូលាយនៃអ្នកជំនាន់ក្រោយឆ្នាំ០០និងប្រកបដោយ​លក្ខណៈ​ពិសេស។  យោងតាមរបាយការណ៍បានឲ្យ​ដឹងថា TOP5  ក្នុងចំណាប់អារម្មណ៍នៃអ្នកជំនាន់​ក្រោយឆ្នាំ០០មាន​ តារា  ហ្គេមការសេពគប់មិត្ត  សែលហ្វី(Selfie)និងគំនូរជីវចល។  ក្រៅពីនេះ  “​កំប្លែងស្ងួត”ក៏ជាចំណាប់អារ្មមណ៍នៃអ្នកជំនាន់ក្រោយឆ្នាំ០០ដែរ  មានមនុស្ស​ជាច្រើនចូលចិត្តមើលវីឌីអូកំប្លែងដើម្បីព្យាយាមឱ្យខ្លួនឯងអាចនិយាយកំប្លែងស្ងួតបាន។

  អ្នក​ជំនាន់ក្រោយឆ្នាំ០០ចូលចិត្តភាពយន្តប្រកបដោយថាមពលវិជ្ជមាននិងវីរៈបុរសនិយម ។

  យោងតាមរបាយការណ៍បានឲ្យ​ដឹងថា  អ្នកជំនាន់ក្រោយឆ្នាំ០០ចូលចិត្តមើលភាពយន្ត​ដែលប្រកបដោយកត្តាប្រឌិតតាម​បែប​​វិទ្យាសាស្ត្រ  ការបញ្ចូលលក្ខណៈកុំព្យូទ័រពិសេសៗ និងវីរៈបុរសនិយម  ដូចជា  《Ready Player One》《OPERATION RED SEA》《PacificRim: Uprising》ជាដើម។

  

  ពេលទំនេរអ្នក​​ជំនាន់ក្រោយឆ្នាំ០០ជាច្រើនចូលចិត្តមើលកម្មវិធីកំសាន្ត​​ដើម្បីបន្ធូរសម្ពាធ​ពីការសិក្សា។  មើលកម្មវិធីកំសាន្តមិនគ្រាន់តែអាចបន្ធូរសម្ពាធពី​ការសិក្សាប៉ុណ្ណោះ​ទេ​ ថែមទាំងអាចស្វែងរកគំរូក្នុងសិក្សាផងដែរ។

អ្នកនិពន្ធ៖ លីហ្សា