ថ្ងៃទី៧ ខែឧសភា ការដ្ឋានពង្រីកនិងលើកកម្ពស់គុណភាពកំណាត់ផ្លូវជាតិលេខ៣បានចាប់បើកដំណើរការ។ ផ្លូវជាតិលេខ៣ ជាផ្លូវសំខាន់ក្នុងបណ្តាញផ្លូវជាតិកម្ពុជា ការដ្ឋានពង្រីកនិងលើកកម្ពស់គុណភាពកំណាត់ផ្លូវមានប្រវែងទាំង១៣៥ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញទៅដល់ខេត្តកំពត ផ្លូវនេះតភ្ជាប់ទីក្រុងភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវនិងខេត្តកំពតជាដើម។ តាមផែនការកម្មវិធីពង្រីកនិងលើកកម្ពស់គុណភាពទ្រទ្រង់ល្បឿននៃផ្លូវនេះ ដល់ ៨០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយទ្រូងផ្លូវបែងចែកជាផ្លូវឡានទាំងបួនទ្វេទិសតាមស្តង់ដារផ្លូវថ្នាក់ទីមួយនិងផ្លូវឡានទាំងពីរទ្វេទិសតាមស្តង់ដារផ្លូវថ្នាក់ទីពីរ ហើយគម្រោងនេះទទួលខុសត្រូវដោយក្រុមហ៊ុនផ្លូវ និងស្ពាននៃប្រទេសចិន។
តាមការណែនាំបានឲ្យដឹងថា ខេត្តកំពតមានធនធានកសិកម្មនិងទេសចរណ៍ជាពិសេស ជាមូលដ្ឋានផលិតស៊ីម៉ងត៍ដ៏សំខាន់នៃប្រទេសកម្ពុជា។ ការលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៣អាចផ្តល់ផលប្រយោជន៍យ៉ាងសំខាន់សម្រាប់ជំរុញការរីកចម្រើនរបស់សេដ្ឋកិច្ចសង្គមនៃខេត្តតាមដងផ្លូវ។
សម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានបញ្ជាក់ថា ឆ្នាំនេះជាខួបទី៦០ នៃការកសាងការទូតទំនាក់ទំនងមេត្រីភាពនៃប្រទេសចិននិងប្រទេសកម្ពុជា មិត្តភាពប្រទេសទាំងពីរបានឈានឡើងដល់ចំណុចមួយថ្មី ហើយសូមថ្លែងអំណរគុណសម្រាប់ជំនួយនិងឥណទានអនុគ្រោះពីប្រទេសចិន។
លោកសុង ប៉ (Xiong BO) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានបង្ហាញថា ឆ្នាំនេះចាប់តាំងពីខែកុម្ភៈកន្លងមក ភាគីទាំងពីរចិននិងកម្ពុជា បានប្រារព្ធកម្មវិធីជាច្រើននូវការបើកការដ្ឋាននិងបើកសម្ពោធ ស្ពាន ផ្លូវ និងសាកលវិទ្យល័យជាដើម។ នេះបានបង្ហាញពីកម្លាំងយ៉ាងខ្លាំងខ្លានិងលទ្ធផលដ៏ល្អប្រសើរនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងកម្ពុជា៕
អ្នកនិពន្ធ៖ លីហ្សា