កាលពីថ្ងៃទី៧ដល់ថ្ងៃទី៨ខែឧសភា លោក ស៊ីជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Kim Jong Un ប្រធានបក្សពលករកូរ៉េខាងជើងនិងជាប្រធានគណៈកម្មាធិការកិច្ចការរដ្ឋនៃកូរ៉េខាងជើងនៅទីក្រុងDaLian។ក្នុងបរិយាកាសដ៏មេត្រីភាព ភាគីទាំងពីរបានផ្លាស់ប្តូរមតិគ្នាដោយស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយអំពីទំនាក់ទំនងរវាងចិននិងកូរ៉េខាងជើងនិងបញ្ហាសំខាន់ៗដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។