លោក លី ខឹឈាំង ៖ ជំរុញឲ្យសម្រេចបានសន្តិភាពនិងស្ថិរភាពនៃឧបទ្វីបកូរ៉េ

2018-05-09 14:11:27 |ប្រភព:CRI

  

  ព្រឹកថ្ងៃទី ៩ ខែឧសភាតាមម៉ោងតំបន់ លោក លី ខឹឈាំង នាយករដ្ឋមន្ត្រីចិនបានថ្លែងនៅពេលអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំចិន-ជប៉ុន-កូរ៉េខាងត្បូងថា ស្ថានភាពឧបទ្វីបកូរ៉េកំពុងស្ថិតនៅពេលវេលាសំខាន់ដែលឈានទៅរកភាពល្អប្រសើរ ដូចនេះ បណ្តាភាគីត្រូវសមស្របនឹងសភាពការណ៍មួយនេះ ក្តាប់ជាប់ឱកាស ជំរុញឲ្យសម្រេចនូវការគ្មាននុយគ្លេអ៊ែរក្នុងឧបទ្វីប ដើម្បីរក្សាសន្តិភាពនិងស្ថិរភាពនៃឧបទ្វីប។ ត្រូវប្រកាន់ខ្ជាប់ទិសដៅដោះស្រាយបញ្ហាដោយការសន្ទនាគ្នានិងការផ្សះផ្សា ។ ភាគីចិនគាំទ្រកូរ៉េខាងជើងនិងខាងត្បូងកែលម្អទំនាក់ទំនងជាមួយគ្នា ចូលរួមអបអរសាទរជំនួបពិភាក្សាលើកទីបីរវាងថ្នាក់ដឹកនាំកូរ៉េខាងជើងនិងខាងត្បូងទទួលបានភាពជោគជ័យ សង្ឃឹមថាជំនួបពិភាក្សារវាងថ្នាក់ដឹកនាំរវាងកូរ៉េខាងជើងនិងអាមេរិកអាចដំណើរការបានយ៉ាងល្អរលូន៕