ថ្ងៃទី៨ ខែឧសភា ពិធីបើកដំណើរការនៃ“ដំណើររស្មីឡានឆាង-មេគង្គដើរចូលប្រទេសកម្ពុជាក្នុងដំណើររស្មីដំណាក់កាលទីពី២”បានប្រារព្ធនៅសាលាទួនហ្វានៃទីក្រុងភ្នំពេញប្រទេសកម្ពុជា។
នាយកសាលាទួនហ្វាភ្នំពេញបាននិយាយថា ៖ “កុមារកម្ពុជាជាច្រើនមិនសូវយកចិត្តទុកដាក់ការពារភ្នែកទេ។ ថ្ងៃនេះប្រទេសចិនចាត់តាំងក្រុមគ្រូពេទ្យជំនាញមកសាលាដើម្បីត្រួតពិនិត្យភ្នែក បានរកឃើញថាមានបញ្ហាខាងប្រើប្រាស់ភ្នែកជាច្រើនក្នុងកុមារមួយពាន់នាក់ដែលចូលរួមក្នុងការត្រួតពិនិត្យលើកនេះ សូមថ្លែងអំណរគុណទៀតសម្រាប់ជំនួយឧបត្ថមនៃគ្រូពេទ្យចិន”។
ក្នុងពិធីបើកដំណើរការ លោក លៀវពីវី(LIU BIWEI) អនុប្រធានសមាគមន៍ការទូតសាធារណៈប្រទេសចិនបានបញ្ជាក់ថា ឆ្នាំនេះជាខួបទី៦០នៃការកសាងចំណងការទូតមេត្រីភាពនៃប្រទេសចិននិងកម្ពុជា មេត្រីភាពជាប្រពៃណីនៃប្រទេសទាំងពីរកំពុងតែបង្ហាញកម្លាំងយ៉ាងខ្លាំងខ្លានៅក្រោមលក្ខខ័ណ្ឌប្រវត្តិសាស្ត្រជាថ្មី បានក្លាយទៅជាគំរូសម្រាប់ទាក់ទងគ្នាដោយមេត្រីភាពនិងកិច្ចសហប្រតិបត្តិការណ៍ដែលបង្កើតផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសនិងប្រទេស ។ យន្តការកិច្ចសហប្រតិបត្តិការណ៍ឡានឆាង-មេគង្គបានទទួលស្វាគមន៍ដោយខ្លាំងពីប្រទេសតាមដងទន្លេ ហើយបានទទួលលទ្ធផលយ៉ាងច្រើនសម្បើម។
លោកស្រីអ៊ូន សាមី អនុលេខាធិការក្រុមប្រឹក្សាក្រសួងសុខាភិបាលកម្ពុជាបានបញ្ជាក់ថា ការមកប្រទេសកម្ពុជាក្នុងការត្រួតពិនត្យភ្នែកយុវសិស្សរបស់ក្រុមវេជ្ជបណ្ឌិតចិនលើកនេះ មិនគ្រាន់តែផ្តល់ជំនួយខាងសុខភាពសម្រាប់ប្រជាជនកម្ពុជានោះទេ ហើយបានបង្កើននូវមិត្តភាពយ៉ាងជ្រាលជ្រៅយូរអង្វែងរវាងប្រជាជនចិននិងកម្ពុជា។ គាត់បានសូមថ្លែងអំណរគុណសម្រាប់ភាគីដទៃដែលបានចូលរួមកម្មវិធីនេះ។
លោក លីចេគ (LI JIE)ទីប្រឹក្សាស្ថានទូតចិនប្រចាំប្រទេសកម្ពុជាបានបង្ហាញថា កិច្ចសហប្រតិបត្តិការណ៍ឡានឆាង-មេគង្គកំពុងតែប្រមូលផ្តុំនូវសេចក្តីសង្ឃឹមរួមនៃប្រជាជន ព្រមទាំងបានទទួលបន្ទុករួមនូវក្តីប្រាថ្នានៃប្រទេសឡានឆាង-មេគង្គ។ ចំពោះជំនួយឧបត្ថមខាងវិស័យវេជ្ជសាស្ត្រនិងការរស់នៅប្រជាជនពីប្រទេសចិនផ្តល់ឱ្យកម្ពុជា ជាផ្នែកដ៏សំខាន់សម្រាប់ទំនាក់ទំនងមេត្រីភាពចិននិងកម្ពុជា។ កម្មវិធីដែលបង្កើតឡើងបានផ្តល់ប្រយោជន៍ដល់ប្រជាជននិងបានទទួលស្វាគមន៍ពីប្រជាជនទូទៅ។ ពេលអនាគត ប្រទេសចិននឹងផ្តល់ជំនួយឧបត្ថមនិងការគាំទ្រកាន់តែច្រើនឱ្យប្រទេសកម្ពុជា ដើម្បីឱ្យប្រជាជនខ្មែរអាចទទួលផលប្រយោជន៍ពីកិច្ចសហប្រតិបត្តិការណ៍ចិននិងកម្ពុជាឲ្យកាន់តែច្រើនឡើង។
អ្នកនិពន្ធ៖ លីហ្សា