“រថយន្តល្បឿនលឿនសុខភាពចិន”បើកចូលកម្ពុជា

2018-05-11 18:00:40 |ប្រភព:云桥网

  ថ្ងៃ​ទី១០  ខែឧសភា  មានមនុស្សជាច្រើននៅចំណតឡានក្នុងមន្ទីពេទ្យខ្មែរ-សូវៀត  នៅទីនោះ​មានតំរៀបរថយន្តព្យាបាលចល័តដ៏ថ្មីចំនួន ២០គ្រឿង​។ នៅថ្ងៃនោះផងដែរ  ពិធីប្រគល់រថយន្តព្យាបាលចល័តនៃប្រទេសចិននិងប្រទេសកម្ពុជាបានប្រារព្ធនៅទីនោះ។

  តាមរយៈការណែនាំបានឲ្យ​ដឹងថា  “គម្រោងជំនួយរថយន្តព្យាបាលចល័ត​ដល់ប្រទេស​កម្ពុជាពីប្រទេសចិន”ផ្តោតសំខាន់ទៅលើការជួយដោះស្រាយបញ្ហាពិបាកក្នុង​“ការស្វែងរក​ព្យាបាលជម្ងឺ”របស់ប្រជាជនរស់នៅតំបន់ឆ្ងាយដាច់ស្រយាល។   ជាពិសេស  រថយន្តព្យាបាល​ចល័តឯកទេសទាំង ៤០ គ្រឿង ក្នុងរថយន្តបំពាក់បរិក្ខារវេជ្ជសាស្ត្រយ៉ាងទំនើបៗចំនួន២២ មុខនៃវិជ្ជពេទ្យទាំង៧អាចបំពេញតម្រូវការក្នុងការព្យាបាលនិងពិនិត្យជំងឺទូទៅ។  រថយន្ត​ព្យាបាល​ចល័តចំនួន២០គ្រឿងដំបូងនឹងត្រូវបានរៀបចំបញ្ជូនទៅគ្រប់ខេត្ត-ក្រុងទាំង ១១ ទូទាំងប្រទេសកម្ពុជា។

  ឯកឧត្តមម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា៖ “តាមរយៈរថយន្ត​ព្យាបាលចល័ត  យើងបានស្វែងយល់ពីបច្ចេកទេស និងសមត្ថភាពផលិតជឿនលឿនរបស់​ប្រទេសចិន។  ចំពោះបរិក្ខារទំនើបៗទើបផលិតបានដឹកជញ្ជូនមកដល់កម្ពុជាជាភ្លាម  ដោយ​បានបង្ហាញពីមិត្តភាពហាក់ដូចជាបងប្អូននៃកម្ពុជានិងចិន  សូមថ្លែងអំណរគុណដល់​ជំនួយ​ឧបត្ថមពីរដ្ឋាភិបាលចិននិងប្រជាជនចិន  !  ពួកយើងនឹងធ្វើការរថយន្តទាំងនេះទៅកាន់​ទីក្រុង-ខេត្តនីមួយៗនៃប្រទេសកម្ពុជា  ដើម្បីផ្តល់សេវាកម្មព្យាបាលសម្រាប់ប្រជាជននៅ​តំបន់​ឆ្ងាយដាច់ស្រយាលនិងលើកខ្ពស់​គុណភាពសុខភាពនៃប្រជាជន។”

  នៅក្នុងពិធីប្រគល់នេះ  ឯកឧត្តម សុង ប៉ (Xiong BO)   ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបាន​បញ្ជាក់ថា៖  “ជំនួយរថយន្តព្យាបាលចល័តសម្រាប់កម្ពុជា​ជា“រថយន្តសុខភាពល្បឿនលឿន”​ដែលរដ្ឋាភិបាលនិងប្រជាជនចិនជូនឱ្យប្រជាជនកម្ពុជា។  រថយន្តទាំងនេះទទួលបន្ទុកជាចំណង​ទំនាក់ទំនងមេត្រីភាពឱ្យប្រជាជនកម្ពុជាពីប្រជាជនចិន ទៅដល់រាប់ពាន់រាប់ម៉ឺនគ្រួសារនៃ​កម្ពុជា   នេះក៏ជាលទ្ធផលជាក់ស្តែងមួយក្នុងការអបអរសាទរខួបទី ៦០ នៃការកសាង​ទំនាក់ទំនង​ការទូតមេត្រីភាពរវាងប្រទេសចិននិងកម្ពុជា”។

    

   លោកKaoSangPhallbonដែលមកពីវិទ្យាស្ថានសុខាភិបាលឃុំ bakanខេត្តពោធិ៍សាត់នៃប្រទេសកម្ពុជាបាននិយាយថា ៖ “ជំនួយរថយន្តព្យាបាលចល័តដល់ប្រជាជន​ជនបទនៃប្រទេសកម្ពុជារបស់ប្រទេសចិនអាចឲ្យ​យើងព្យាបាលនៅមុខផ្ទះប្រជាពលរដ្ឋ​បាន​ភ្លាមៗ  យើងអាចផ្តល់សេវាកម្មសុខាភិបាលកាន់តែគ្រប់គ្រាន់ឱ្យអ្នកជំងឺ​តាមរយៈរថយន្ត​ព្យាបាលនេះ  ដែលនេះគឺជាអ្វីដែលធ្វើឲ្យ​ខ្ញុំសប្បាយចិត្តបំផុត!”

  យោងតាមដំណឹងបានឲ្យ​ដឹងថា  ក្រុមសុខាភិបាលជំនាញចិននឹងបើកសេវាកម្មព្យាបាល​ដោយមិនគិតថ្លៃតាមរថយន្តនៅភ្នំពេញ  ខេត្តកំពង់ចាម  និងខេត្តបាត់ដំបងជាដើម  ដើម្បីផ្តល់​ផល​ប្រយោជន៍ពីរថយន្តព្យាបាលចល័តដោយមានប្រសិទ្ធភាព។

អ្នកនិពន្ធ៖ លីហ្សា