ស្ពានព្យួរដែលដែលមានគម្លាតធំជាងគេបានកសាងឡើងនៅលើទន្លេជីងសា

2018-05-14 18:11:50 |ប្រភព:昆明日报

  អ្នកសារព័ត៌មានបានទទួលដំណឹងថា  តាមរយៈដំណើរការសាងសង់ដោយខិតខំប្រឹងប្រែងដែលចំណាយរយៈពេល៥ ឆ្នាំ  ស្ពានដ៏ធំ ជេញទុង ដែលតភ្ជាប់ទីក្រុងគុនមីញខេត្តយូណាននិងមណ្ឌលស្វយ័តជនជាតិយី(YI)លាំងសាន(LIANG SHAN)នៅខេត្តសឺឈ័ន(SICHUAN)បានកសាងឡើងរួចនៅម្សិលមិញ។

  ស្ពាននេះមានប្រវែងសរុបចំនួន៩១៤.១មែត្រ  គម្លាតស្ពានជាមួយផ្ទៃទន្លេមានកម្ពស់ ១៤៨មែត្រ  ស្ពានសំខាន់ប្រើលក្ខណៈបែបស្ពានព្យួរដែលមានគម្លាតធំជាងគេ៧៣០ ម៉ែត្រ  ដំឡើងដោយទ្រនុងស្ពានដែកថែបទាំង៧៣ ផ្ទាំង មានទម្ងន់ ៦០ តោន ជាស្ពានព្យួរដែលមានធំជាងគេនៅលើទន្លេ ជីងសា។  ស្ពានព្យួរមួយនេះ  នឹងអាចជួយប្រជាជននៅតំបន់ក្រីក្រតាមច្រាំងទាំងពីរគឺ ខេត្តយូណាននិងខេត្តសឺឈ័ន  ដើរទៅកាន់ផ្លូវល្បឿនលឿនដែលធ្វើឱ្យប្រជាជនចេញពីភាពក្រីក្រទៅកាន់ភាពធូរធារបាន។

អ្នកនិពន្ធ៖ លីហ្សា