សម្តេច​តេជោ​ ហ៊ុនសែន​ នាយករដ្ឋមន្ត្រីកម្ពុជា​ជួបពិភាក្សាការងារ​ជាមួយ​លោក ​Zhao​ Ke​ zhi ​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណោៈ​ចិន

2018-05-14 17:10:24 |ប្រភព:CRI

  ថែ្លងក្នុង​កិច្ចជំនួប​ លោក ​Zhao​ Ke ​zhi ​បាន​លើកឡើងថា​ កាលពី​ឆ្នាំមុន​កន្លងទៅ ​លោក​ស៊ីជីនពីង​ ប្រធានរដ្ឋចិន​បាន​ជួបពិភាក្សាការងារ​ជាមួយ​សម្តេចនាយករដ្ឋមន្រ្តី​ហ៊ុនសែន​ពីរដង​ ហើយ​បាន​ឈានដល់​គំនិត​ឯកភាពរួម​សំខាន់ៗ​ស្តីពី​ការជំរុញ​ការអភិវឌ្ឍ​ទំនាក់​ទំនង​រវាង​ចិននិងកម្ពុជា​ឲ្យមានភាព​កាន់តែ​ល្អប្រសើរ​នៅក្នុង​យុគសម័យថ្មី។​នាខែ​មករា​ ឆ្នាំនេះ​លោកលីខឺឈាង​ នាយករដ្ឋមន្ត្រីចិន​បាន​បំពេញទស្សនកិច្ច​ដោយជោគជ័យ​នៅ​ប្រទេស​កម្ពុជា។​ប្រទេសចិន​និងកម្ពុជា​គឺជា​សហគមន៍រួម​វាសនាតែមួយ​ប្រកបដោយ​អត្ថន័យ​យុទ្ធសាស្រ្ត។​ប្រទេសចិន​នឹងបន្តគាំទ្រ​ប្រទេសកម្ពុជា​ចំពោះ​ការដើរតាម​ផ្លូវ​អភិវឌ្ឍន៍​ដោយ​អនុលោមតាម​សភាពការណ៍ជាតិ​របស់ខ្លួន​និង​គាំទ្រ​កិច្ចខិតខំប្រឹងប្រែង​របស់​កម្ពុជា​ក្នុងការ​ជំរុញការអភិវឌ្ឍ​ផែ្នកសេដ្ឋកិច្ច​និងគាំពារ​សន្តិសុខជាតិ​និង​ស្ថិរភាព​ជាប់​ជានិច្ច។

  ប្រទេសចិន​រីករាយ​រួមសហការ​ជាមួយកម្ពុជា​ដើម្បីឆ្លៀតយក​ខួបទី៦០​នៃ​ការបង្កើត​ចំណង​ការទូត​រវាង​ចិន​និងកម្ពុជា​ជាឱកាស​ ធ្វើឲ្យ​ស៊ីជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ​ជាក់​ស្តែង​ ពង្រីក​ទំហំ​ការ​ផ្លាស់ប្តូរ​ខាង​វប្បធម៌មនុស្សជាតិ​ រួមគ្នា​អនុវត្តឲ្យបានល្អ​នូវ​គម្រោង​ផែន​ការ​កិច្ចសហប្រតិបត្តិការ​នៃ​ការកសាង​គំនិតផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​និង​ផ្លូវមួយ​ បង្កើន​ការ​ការពារ​សន្តិសុខ​នៃ​គម្រោងសំខាន់ៗ​និង​កិច្ចសហប្រតិបត្តិការ​នៃ​សន្តិសុខ​ផែ្នកអនុវត្តច្បាប់​ ក្នុងន័យ​ជំរុញ​ទំនាក់ទំនង​ភាពជាដៃគូ​សហប្រតិបត្តិការ​យុទ្ធសាស្រ្ត​គ្រប់ជ្រុងជ្រោយ​រវាង​ចិន​និង​កម្ពុជា​ឲ្យអភិវឌ្ឍ​កាន់តែ​ស៊ីជម្រៅ​ឥត​ឈប់ឈរ។​

អ្នកនិពន្ធ៖ លីហ្សា