ក្រុមវេជ្ជបណ្ឌិតមណ្ឌលស្វយ័តក្វាំងស៊ីប្រទេសចិនទៅកម្ពុជាធ្វើប្រតិបត្តិការបំបាត់ជម្ងឺភ្នែកឡើងបាយ

2018-05-15 17:38:16 |ប្រភព:中新网

  តាំងពី ថ្ងៃទី៨ ខែឧសភាកន្លងមក  ក្រុមវេជ្ជបណ្ឌិតជំនាញភ្នែកដែលចាត់តាំងដោយមន្ទីពេទ្យប្រជាជនមណ្ឌលស្វយ័តក្វាំងស៊ី(GUANGXI)បានធ្វើប្រតិបត្តិការបំបាត់ជម្ងឺភ្នែកប៉ុន្មានថ្ងៃ  ហើយបានសម្រេចការវះកាត់ចំនួនរាប់សិបនៃអ្នកជម្ងឺភ្នែកឡើងបាយនៅខេត្តកំពង់ចាមប្រទេសកម្ពុជា។

 

  ក្រុមវេជ្ជបណ្ឌិតដែលបង្កើតឡើងដោយអ្នកសុខាភិបាលខាងភ្នែកទាំង៨រូបនៃកម្មវិធីប្រតិបត្តិការណ៍បំបាត់ជម្ងឺភ្នែកដែលអាចបណ្តាលឲ្យខ្វាក់នៅខេត្តកំពង់ចាមប្រទេសកម្ពុជាក្នុងការផ្តួចផ្តើមាការផ្តួចផ្តើម“ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ”  នឹងការចំណាយប្រហាក់ប្រហែលមួយខែដើម្បីធ្វើការវះកាត់សម្រាប់អ្នកជម្ងឺភ្នែកឡើងបាយចំនួនទីមួយបានរកឃើញក្រោយពីត្រួតពិនិត្យ។

 

  យោងតាមដំណឹងបានដឹងថា  កម្មវិធីនេះសំដៅទៅលើអ្នកជំងឺភ្នែកឡើងបាយនៅខេត្តកំពង់ចាមប្រទេសកម្ពុជាឲ្យអាចមើលឃើញពន្លឺឡើងវិញបាន។  ហើយកម្មវិធីនេះបានចាត់តាំងក្រុមសុខាភិបាលជំនាញពីមណ្ឌលស្វយ័តក្វាំងស៊ីមក ដោយចំណាយរយៈពេលមួយឆ្នាំកន្លះ  ដើម្បីសម្រេចក្នុងការគ្របដណ្តប់ការធ្វើវះកាត់សម្រាប់អ្នកជំងឺភ្នែកឡើងបាយ  ហើយបណ្តុះបណ្តាលក្រុមជំនាញសុខាភិបាលនៅកន្លែងនោះផងដែរ។

អ្នកនិពន្ធ៖ លីហ្សា