ផ្លែឈើអាព្រីកុត(Apricot)នៅខណ្ឌ ទុងឆ័ន ខេត្តយូណានបានទុំហើយ

2018-05-16 16:33:33 |ប្រភព:昆明日报

  ផ្លែឈើអាព្រីកុត(Apricot)ដែលដាំដុះនៅក្នុងដីមានទំហំ ២០ពាន់ ម៉ែត្រក្រឡាដោយកសិករជំនាញលោកឈេងហួរ(CHENGHUA)ក្នុងខណ្ឌ ទុង ឆ័ន(Dongchuan)ទីក្រុងគុនមីញបានទុំហើយ  ។

  ផ្លែឈើអាព្រីកុតទុំៗទាំងអស់នេះ  កំពុងតែដឹកជញ្ជូនទៅខាងក្រៅឥតឈប់ឈរ ដែលមានកន្លែងជិតៗដូចទីក្រុងជានសុយ(Jianshui)ខេត្តយូណាន  ក៏មានកន្លែងឆ្ងាយៗដូចខេត្តសានទុង(Shandong)ទីក្រុងសៀងហៃ(Shanghai)ជាដើមផងដែរ។

  ក្រោយពី លោក ឈេងហួរចូលក្នុងគណៈកម្មាធិការភូមិរួចនៅឆ្នាំ ២០១៧  គាត់បានគិតពីវិធីសាស្ត្រជាច្រើនដើម្បីណែនាំអ្នកស្រុកទាំងអស់គ្នាក្នុងការឆ្ពោះទៅកាន់​ភាពធូរធារ។  ទីបំផុត  គាត់បានជ្រើសរើសការដាំដុះផ្លែឈើអាព្រីកុត។

  ឆ្នាំ ២០១២លោកឈេងហួរបាននាំចូលកូនពូជផ្លែឈើអាព្រីកុតពីទីក្រុង ថែអាន (Taian)ខេត្តសានទុង ក្នុងការពិសោធន៍ដាំដុះ ១៣.៣ពាន់ ម៉ែត្រក្រឡា  ដែលណែនាំអំពីបច្ចេកទេសរួម​ដោយ​អាជ្ញាធរ​កសិកម្មខណ្ឌ។  ឆ្នាំ ២០១៤ដើមក៏ចាប់ផ្តើមចេញផ្លែ  តែទិន្នផលមិនសូវខ្ពស់ឡើយ។ ឆ្នាំ ២០១៥ ទិន្នផលមួយឆ្នាំក្នុង ៦៦៦.៧ ម៉ែត្រក្រ​ឡាអាចដល់៣០០គីឡូក្រាម  ពេលនោះ ខណ្ឌទុងឆ័ន បានប្រារព្ធការប្រកួតប្រណាំងរថយន្តនៅតំបន់ព្រៃអន្តរជាតិ  គាត់ក៏បានឆ្លៀត​ឱកាសនេះលក់ផ្លែឈើអាព្រីកុតឱ្យភ្ញៀវទេសចរណ៍  ដោយបានចំណូលសុទ្ធចំនួន៦០ពាន់ យ័ន។

  

  ក្រោយពីបានបទពិសោធន៍ដាំដុះដោយជោគជ័យ  លោក ឈេងហួរបានណែនាំ​គ្រួសារ​ក្រីក្រក្នុងភូមិទៅដាំផ្លែឈើ ហើយបានបង្កើតសមាគមន៍សហប្រតិបត្តិការណ៍ដាំដុះផ្លែឈើ ជីនខឺ ភូមិ ហៃខឺ(Haike)ខណ្ឌ ទុងឆ័ន។  លោក ឈេងហួរបាននិយាយថា៖​“តាមផែនការ​លោកនឹងណែនាំគ្រួសារកសិករទាំង ២០០ ក្រុមដាំដុះផ្លែឈើអាព្រីកុតមានទំហំចំនួន២០០ពាន់ ម៉ែត្រក្រ​ឡាក្នុងរយៈពេល ៤ ឆ្នាំ  ដើម្បីធ្វើឱ្យអាជីវកម្មនេះ​មានការធំធាត់ និងខ្លាំងខ្លា។”

អ្នកនិពន្ធ៖លីហ្សា