ម៉ាស៊ីនចែករំលែកក្រដាស់ជូតមាត់ការស្កេនដោយទូរស័ព្ទអាចទទួលបានក្រដាស់ជូតមាត់ដោយមិនគិតថ្លៃបាន

2018-05-17 17:06:39 |ប្រភព:云南网

 

  ថ្ងៃទី១៦ ខែឧសភា  អ្នកសារព័ត៌មានបានទទួលដំណឹងថា  តាមរយៈការរៀបចំនៅដំណាក់កាលដំបូង  ម៉ាស៊ីនចែករំលែកក្រដាស់ជូតមាត់ZHOចំនួន៥០០ជាងគ្រឿងបានដាក់ក្នុងខេត្តយូណានរួចរាល់ ហើយឯទីក្រុងគុនមីញ (Kunming)និងទីក្រុងអាននី(Anning)មានដាក់ឲ្យប្រើប្រាស់ច្រើនជាងគេ។  ក្នុងឆ្នាំនេះនឹងសម្រេចរៀបចំដោយដាក់ម៉ាស៊ីនចំនួន ៥០០០គ្រឿងក្នុងទីក្រុងគុនមីញ  សម្រាប់ស្វាគមន៍ប្រជាជនទីក្រុងប្រើប្រាស់ដោយមិនគិតថ្លៃ។

  តាមការណែនាំរបស់បុគ្គលិកបានឱ្យដឹងថា  បច្ចុប្បន្ននេះ  ការប្រើប្រាស់ម៉ាស៊ីនចែករំលែកក្រដាស់ជូតមាត់នេះ  ក្នុងមួយថ្ងៃគណនីwechatស្កេន(Scan)ម៉ាស៊ីដោយទូរស័ព្ទអាចទទួលយកក្រដាស់ជូតមាត់មួយកញ្ចប់បានដោយមិនគិតថ្លៃ  ក្នុងរយៈពេល24ម៉ោងស្កេនលើកទីពីរទទួលក្រដាស់ជូតមាត់ដោយត្រូវការបង់ប្រាក់0.5យ័ន។ ពេលអនាគត  សម្រាប់តំបន់ដាក់ម៉ាស៊ីនក្នុងខេត្តយូណាន  នឹងធ្វើការគិតពិចារណ៍ឱ្យម៉ាស៊ីនចែករំលែកក្រដាស់ជូតមាត់នេះបានដាក់នៅស្ថាន័យដឹកជញ្ជូនភ្ញៀវទេសចរណ៍  អាហារដ្ឋាននិងបន្ទប់ទឹកសាធារណៈជាដើម។ ចំពោះការជ្រើសរើសក្រដាស់ជូតមាត់ក៏នឹងត្រូវគិតពិចារណ៍ការនាំចូលផលិតផងម៉ាកនៃខេត្តផ្សេង  ក្រៅពីនេះ  ក៏មានផលិតផលម៉ាកនៃខេត្តយូណានដែលអាចជ្រើសរើសដោយអតិថិជនបាន។

អ្នកនិពន្ធ៖ លីហ្សា