ផ្លូវថ្នល់ល្បឿនលឿនពីទីក្រុងជីនស៊ី(Jingxi)នៅព្រំដែនប្រទេសចិននិងវៀតណាមទៅឡុងបាំង(Longbang)ចាប់ផ្តើមពីភូមិជីវចូវ(Jiuzhou)ឃុំស៊ីជីន(Xinjing)ទីក្រុងជីនស៊ី មណ្ឌលស្វយ័តក្វាំងស៊ី ដល់អាគារគយកំពុងផែឡូងបាំងបានបញ្ចប់។
វាជាផ្នែកសំខាន់នៃផ្លូវល្បឿនលឿនពីទីក្រុង យីនឆ័ន(Yinchuan)ដល់ទីក្រុងបៃសឺ(Baise)ក្នុងផែនការបណ្តាញផ្លូវល្បឿនលឿនមណ្ឌលក្វាំងស៊ី ផ្លូវនេះមានប្រវែង ២៨.៣គីឡូម៉ែត្រ ហើយផ្លូវនេះទាំងមូលកសាងតាមស្តង់ដារផ្លូវថ្នល់ល្បឿនលឿនដែលមានផ្លូវ៤ទ្វេទិស ផ្ទៃផ្លូវក្រាលកៅស៊ូនិងបេតុង អាចទ្រទ្រង់ល្បឿនដល់១០០គីឡូម៉ែត្រក្នុងមួយម៉ោង។
តាមផែនការផ្លូវល្បឿលឿននេះកសាងរួចរាល់និងចាប់ផ្តើមដំណើរការនៅចុងឆ្នាំ ២០១៨ បន្ទាប់ពីចាប់ផ្តើមដំណើរការនឹងអាចកែលំអបណ្តាញផ្លូវល្បឿនលឿនចេញទៅបរទេសនៃមណ្ដលក្វាំងស៊ី ហើយនឹងបើកផ្លូវដីគោកថ្មីមួយខ្សែសម្រាប់ពីតំបន់និរតីនៃប្រទេសចិនទៅបណ្តាប្រទេសនានានៅអាស៊ីអាគ្នេយ៍។
អ្នកនិពន្ធ៖ លីហ្សា