ថ្ងៃទី១៧ ខែឧសភា វេទិកាកិច្ចសហប្រតិបត្តិការកំពូលទេសចរណ៍ប្រទេសចិន-កម្ពុជា លើកទីមួយក្រោមប្រធានបទ“ការចាប់យកកាលានុវត្តភាពនៃការអភិវឌ្ឍវិស័យ នៅលើផ្លូវសូត្រ” បានបើកសម្ពោធនៅទីក្រុងភ្នំពេញ។
លោក ហោណាំហុង ឧបនាយករដ្ឋមន្ត្រីកម្ពុជាបានសម្តែងថា គាត់សង្ឈឹមថាក្រសួងទេសចរណ៍នៃប្រទេសទាំងពីរអាចបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ហើយនឹងជំរុញសង្គមសេដ្ឋកិច្ចនៃប្រទេសទាំងពីរឲ្យរីកចម្រើនដោយចីរភាពបាន។
លោក ទូចាង(DUJIANG)ថ្នាក់ដឹកនាំ នៃក្រសួនវប្បធម៌ និងទេសចរណ៍នៃប្រទេសចិនបានមានប្រសាសន៍ថា គាត់សង្ឃឹមថា ភាគីទាំងពីរត្រូវចាត់វិធានការជាក់ស្តែង កែសម្រួលយន្តការកិច្ចសហប្រតិបត្តិការ បន្តពង្រីកទ្រង់ទ្រាយទំនាក់ទំនងទេសចរណ៍ ហើយជំរុញរួមនូវវិស័យទេសចរណ៍នៃប្រទេសទាំងពីរក្នុងការអភិវឌ្ឍដោយស្ថិរភាពនិងសុខភាពបាន។
លោក សុង ប៉ (XIONGBO) ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជាបានបង្ហាញថា សកម្មភាពលើកនេះបានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្ពស់របស់រដ្ឋាភិបាលប្រទេសចិនសម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍នៃប្រទេសទាំងពីរ ដោយបានឃើញក្តីប្រាថ្នានិងភាពកក់ក្តៅក្នុងវិស័យទេសចរណ៍ប្រទេសចិនបានចួលរួមនិងគាំទ្រការអភិវឌ្ឍនៃអាជីវកម្មទេសចរណ៍នៃប្រទេសកម្ពុជា។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួនទេសចរណ៍នៃប្រទេសកម្ពុជាបានបង្ហាញថា ប្រទេសកម្ពុជានឹងបើកទីផ្សារប្រភពភ្ញៀវទេសចរណ៍ពីប្រទេសចិន ហើយសង្ឃឹមថា ភាគីទាំងពីរអាចបង្កើនយ៉ាងខ្លាំងនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ ក៏ដូចជា ការដាក់វិនិយោគទុនលើវិស័យទេសចរណ៍ គុណភាពសេវាកម្ម ការផ្សព្វផ្សាយទេសចរណ៍ និងការធ្វើដំណើរប្រកបដោយភាពងាយស្រួលជាដើម។
អ្នកសារព័ត៌មាន៖ យូចាងនីង(YUJIANGNING)
អ្នកនិពន្ធ៖ លីហ្សា