ពេលថ្មីៗនេះ ក្រុមហ៊ុន ZTO EXPRESS បានចុះហត្ថលេខាអំពីកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការណ៍យុទ្ធសាស្ត្រជាមួយមន្ទីរប្រៃសណីយ៍ជាតិប្រទេសកម្ពុជានិងក្រុមហ៊ុនដំណោះស្រាយផែនការប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីរួមគ្នាបង្កើតនូវក្រុមហ៊ុនZTO EXPRESS(កម្ពុជា)។ ជាមួយគ្នានេះ មជ្ឈមណ្ឌលចែកចាយអីវ៉ាន់នៃក្រុមហ៊ុនZTO EXPRESSបានចាប់ដំណើរការនៅទីក្រុងភ្នំពេញ។
លោក សៅមាញឃុន (XIAOKUNMAN)ប្រធានមជ្ឍមណ្ឌលគ្រប់គ្រងនៃក្រុមហ៊ុនZTO EXPRESS បាននិយាយថា៖ “ ក្រុមហ៊ុនZTO EXPRESS(កម្ពុជា)បង្កើតឡើងដោយមជ្ឈមណ្ឌលគ្រប់គ្រងនៃ ក្រុមហ៊ុនZTO EXPRESS នៃខេត្តយូណាន ហើយទទួលខុសត្រូវគ្រប់គ្រង និងដំណើរការក្រុមហ៊ុននេះ។ ពួកយើងនាំយកវេទិកានិងបទពិសោធន៍មកកាន់ប្រទេសកម្ពុជា ដើម្បីជាការចាប់ផ្តើមថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការខាងវិស័យដឹកជញ្ជូនអីវ៉ានក្នុង‘កិច្ចសហប្រតិបត្តិការណ៍ឡានឆាង-មេគ្គង’។”
លោក PrakKearavuth អនុប្រធានមន្ទីរប្រៃសណីយ៍ជាតិប្រទេសកម្ពុជាបានបង្ហាញថា គាត់សប្បាយរីករាយដោយសារមើលឃើញ ក្រុមហ៊ុនZTO EXPRESSនៃប្រទេសចិននាំយកបច្ចេកទេសទំនើបៗ សម្រាប់ការបម្រើយ៉ាងល្អប្រសើរ និងគុណភាពនាំមុខគេមកជួយដល់ការរីកចម្រើនខាងវិស័យដឹកជញ្ជូននៃប្រទេសកម្ពុជា។ មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍នៃប្រទេសកម្ពុជាយល់ឃើញថា ក្រុមហ៊ុនZTO EXPRESSជាដៃគូធ្វើសហការណ៍យ៉ាងល្អប្រសើរ ដែលអាចធ្វើឱ្យប្រជាជនកម្ពុជាទទួលការបម្រើសេវាកម្មកាន់តែល្អបាន។
អ្នកជំនាញបានធ្វើការវិភាគថា តាមការជំរុញនៃការកសាង“ខ្សែក្រវាត់មួយនិងផ្លូវមួយ”និងការរីកចម្រើននៃសេដ្ឋកិច្ចតំបន់អាស៊ីអាគ្នេយ៍ សក្តានុពលនៃអេឡិចត្រនិចនៅទីនោះមានយ៉ាងធំសម្បើម ហើយមានសេចក្តីសង្ឃឹមថានឹងក្លាយទៅជា “ស្ថានីយចេញចំណើរ”នៃការរីកចម្រើនរបស់វិស័យដឹកជញ្ជូនដល់សកលភាវូបនីយកម្ម។ នេះក៏ជាមូលហេតុសំខាន់មួយក្នុងការកសាងមណ្ឌលបែងចែកអីវ៉ាននៃក្រុមហ៊ុនZTO EXPRESS។ បច្ចុប្បន្ននេះ ប្រទេសចិនកំពុងខិតខំធ្វើការវិនិយោគក្នុងការកសាងវិស័យដឹកជញ្ជូនក្នុងអាស៊ីអាគ្នេយ៍ដោយឥតឈប់ឈរ។
អ្នកសារព័ត៌មាន៖ យូចាងនីង(YUJIAGNNING)
អ្នកនិពន្ធ៖ លីហ្សា