ថ្ងៃទី២១ ខែឧសភា ទីក្រុងប៉េកាំងជាមួយនិងទីក្រុងភ្នំពេញបានចុះកិច្ចព្រមព្រៀងស្តីពីការកសាងទំនាក់ទំនងក្រុងមេត្រីភាព។
យោងតាមកិច្ចព្រមព្រៀងបានឱ្យដឹងថា ទីក្រុងប៉េកាំងនិងទីក្រុងភ្នំពេញនឹងរៀបចំទំនាក់ទំនងកិច្ចសហប្រតិបត្តិការគ្រប់បែបយ៉ាងលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការការពារបរិស្ថាន ទេសចរណ៍ វិទ្យាសាស្ត្រ វប្បធម៌ ការអប់រំ កីឡា ធនធានមនុស្សជាដើម ហើយជំរុញការរីកចម្រើនយ៉ាងរុងរឿងជាមួយគ្នាដោយយោងតាមគោលការណ៍ផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
លោស្រី ឈីជីន(QIJING)នាយកនៃនាយកដ្ឋានការងារឯកភាពនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានបញ្ជាក់ថា ទីក្រុងប៉េកាំងនិងទីក្រុងភ្នំពេញជារដ្ឋធានីនៃប្រទេសចិននិងរាជធានីនៃប្រទេសកម្ពុជា ប៉ុន្មានឆ្នាំកន្លងមក ទំនាក់ទំនងរវាងថ្នាក់នីមួយៗបានបន្ថែមឱ្យច្រើន កិច្ចសហប្រតិបត្តិការក្នុងវិស័យនីមួយៗកាន់តែស៊ីជម្រៅជាបន្តបន្ទាប់។ ពួកយើងចង់ឆ្លៀតឱកាសនេះក្នុងការចងទំនាក់ទំនងជិតស្និទ្ធ ដើម្បីបន្ថែមកម្លាំងសម្រាប់ទីក្រុងទាំងពីរនិងបើកទំព័រថ្មីលើការរៀបចំធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ។
លោក ឃួង ស្រេង អភិបាលក្រុងនៃទីក្រុងភ្នំពេញបានវាយតម្លៃយ៉ាងខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការណ៍និងទំនាក់ទំនងមេត្រីភាពរវាងប្រទេសកម្ពុជានិងចិនបន្តទៀត គាត់បានថ្លែងអំណរគុណសម្រាប់ជំនួយឧបត្ថម្ភដែលផ្តល់ពីប្រទេសចិន។ គាត់បានសម្តែងថា ទីក្រុងភ្នំពេញនិងប៉េកាំងកសាងទំនាកទំនងក្រុងមេត្រីភាពនឹងបង្កើនបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការតាមគ្រប់វិស័យនៃទីក្រុងទាំងពីរ។
អ្នកសារព័ត៌មាន៖ មោផឹងហ្វី(MAOPENGFEI)
អ្នកថតរូប៖ ឌីនហ្វឹង (DINGFENG)
អ្នកនិពន្ធ៖ លីហ្សា