សន្និបាតកីឡាមេត្រីភាពនិស្សិតឡានឆាង-មេគង្គលើកទីពីរ បានប្រារព្ធនៅទីក្រុងគុនមីញ

2018-05-22 16:27:38 |ប្រភព:ដេលីយូណាន

  ថ្ងៃទី២១ ខែឧសភា  សន្និបាតកីឡាមេត្រីភាពនិស្សិតឡានឆាង-មេគង្គ​លើកទីពីរនិង​សប្តាហ៍គុនមីញ(Kunming)ទំនាក់ទំនងខាងកីឡាវប្បធម៌នៃនិស្សិតមកពីប្រទេស​អាស៊ី​ខាងត្បូង​និងអាស៊ីអាគ្នេយ៍លើកទី៤ បានប្រារព្ធនៅសកល វិទ្យាល័យបច្ចេកទេស​និងវិទ្យសាស្ត្រ​គុនមីញ។ការធ្វើសកម្មភាពលើកនេះគឺដើម្បីជំរុញទំនាក់ទំនងរវាងខេត្តយូណានជាមួយនិងនិសិ្សត​មកពី​ប្រទេសអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍។

  យោងតាមដំណឹងបានឱ្យដឹងថា  និស្សិតទាំងនេះមកពីសាលានៃបណ្តាប្រទេស​អាស៊ី​ខាងត្បូង​និងអាស៊ីអាគ្នេយ៍នានាដូចប្រទេសឥណ្ឌា  ឡាវ  បង់ក្លាដែស  ថៃ វៀតណាម  សិង្ហបុរី ម៉ាឡេស៊ីជាដើមនិងសាលាក្នុងប្រទេសចិន ។  សកម្ម​ភាពលើកនេះផ្តោតសំខាន់​ទៅលើ​ការយកកីឡាជាចំណង  ដើម្បីទទូលបានទំនាក់ទំនងនិងស្វែងយល់ពីគ្នា  ការរីកចម្រើន​មិត្តភាព​បន្ថែមទៀត  កសាងមូលដ្ឋានយ៉ាងល្អប្រសើរសម្រាប់មេត្រីភាពខេត្តយូណាន​ជាមួយ​ប្រទេសជិតខាងនិងធ្វើកិច្ច​សហប្រតិបត្តិការដើម្បីផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។ 

អ្នកសារព័ត៌មាន៖ ហាន ឈេងយ័ន(HANCHENGYUAN)ឈេង យីស៊ី(CHENYIXI)

អ្នកនិពន្ធ៖ លីហ្សា