នាព្រឹកថ្ងៃទី២២ ខែឧសភា មណ្ឌលសុខភាពនិងអនាម័យនៅខណ្ឌសែនសុខក្រុងភ្នំពេញប្រទេសកម្ពុជាអង្គុយពេញទៅដោយប្រជាជនដែលមកទីនេះមើលជម្ងឺ។ លោកយាយ ចាន់ធី ដែលមានអាយុ ៧៥ ឆ្នាំបាននិយាយថា៖ “ពួកយើងបានស្តាប់មេភូមិប្រកាសថា ថ្ងៃនេះគ្រួពេទ្យចិនបើកសេវាកម្មព្យាបាលមកទីនេះ ដូច្នេះបានរងចាំនៅទីនេះជាមុន!”នៅថ្ងៃនោះផង ដែរ សកម្មភាពរថយន្តព្យាបាលចល័តនៃប្រទេសកម្ពុជាដែលជាជំនួយពីប្រទេសចិន បានផ្តល់សេវាកម្មព្យាបាលជាផ្លូវការ។
ចាប់ពីថ្ងៃទី២២ទៅ ក្រុមសុខាភិបាលនឹងរៀបចំការព្យាបាលជម្ងឺនៅទីក្រុងភ្នំពេញ ខេត្តកំពង់ចាមនិងខេត្តបាត់ដំ បងរយៈពេល២០ថ្ងៃ ដើម្បីជួយដោះស្រាយបញ្ហាពិបាកក្នុង“ការស្វែងរកការព្យាបាលជម្ងឺ”របស់ប្រជាជនដែលរស់នៅតំបន់ឆ្ងាយដាច់ស្រយាល។
ឯកឧត្តម ម៉មប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា៖ លើកនេះខេត្តយូណាន(Yunnan)នៃប្រទេស ចិនបានចាត់តាំងអ្នកជំនាញវេជ្ជសាស្ត្រខាងវិស័យជាច្រើនមកដល់កម្ពុជារៀបចំសកម្មភាពសេវាកម្មព្យាបាលជាមួយគ្រួពេទ្យតាមកន្លែង ហើយយើងក៏ប្រើប្រាស់រថយន្តព្យាបាលចល័តដែលជាជំនួយពីប្រទេសចិននៅប្រទេសកម្ពុជាលើកទីមួយផងដែរ។ នេះអាចជួយកាត់បន្ថយបញ្ហាពីជម្ងឺនៃប្រជាជនកម្ពុជានិងជំរុញការរីកចម្រើននៃកិច្ចការសុខាភិបាលនិងអនាម័យជាមួលដ្ឋាននៃប្រទេសកម្ពុជា។
លោក លីអាន(LIAN)ទីប្រឹក្សានៃស្ថានឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានសម្តែងថា៖ “ប្រទេសចិននិងប្រទេស កម្ពុជាជាប្រទេសជិតខាងល្អ ឯការជួយប្រទេសកម្ពុជាដើម្បីជំរុញការរីកចម្រើននិងកែសម្រួលការរស់នៅប្រជាជន ជាពិសេស លើកម្ពស់កំរិតសុខភាពសុខាភិបាលកម្ពុជាជាទិសដៅអាទិភាពក្នុងជំនួយដល់ប្រទេសកម្ពុជាពីប្រទេសចិន។”
លោក យូរ មឹងខុន (YOUMENGKUN)មេក្រុមសុខាភិបាលដែលជានាយកនៃការិយាល័យកិច្ចសហប្រតិបត្តិការណ៍និងទំនាក់ទំនងបរទេសនៃគណៈកម្មាធិការអនាម័យនិងគម្រោងផែនការបង្កើតកូននៃខេត្តយូណានបានបញ្ជាក់ថា៖ “ការមកប្រទេសកម្ពុជាព្យាបាលលើកនេះជាការបំរើ ផ្តល់សេវាកម្មសុខាភិបាលដ៏ល្អប្រសើរដល់ប្រជាជនថ្នាក់មូលដ្ឋាននៃប្រទេសកម្ពុជា ហើយនឹងជំរុញកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរខាងសុខាភិបាល ដែលបានបង្ហាញពីខេត្តយូណានបានបញ្ចូលយុទ្ធសាស្ត្រជាតិចិននិងបំរើការផ្តួចផ្តើម‘ខ្សែក្រវាត់មួយនិងផ្លូវមួយ’ដោយសកម្ម។
យោងតាមដំណឹងបានឱ្យដឹងថា ក្រុមជំនាញសុខាភិបាលលើកនេះបានបង្កើតឡើងដោយអ្នកជំនាញចំនួន ១៣ នាក់ មាន ១១ នាក់មកពីខេត្តយូណាន ២ នាក់ទៀតមកពីខេត្ត ហ៊ូបេ (Hubei)។ សកម្មភាពព្យាបាលលើកនេះ គ្រប ដណ្តប់លើផ្នែកបេះដូងក្នុង ផ្នែកអេកូផ្នែកត្រួតពិនិត្យ ផ្នែកដង្ហើម ផ្នែករោគចម្លង ផ្នែកភ្នែកនិងផ្នែករោគស្ត្រីជាដើម។
អ្នកសារព័ត៌មាន៖ យូចាងនីង (YUJIANGNING)
អ្នកនិពន្ធ៖ លីហ្សា