លោក លីស៊ូវលីន ជួបជាមួយគណៈប្រតិភូអង្កេតការជាន់ខ្ពស់គណៈបក្សប្រជាជននៃប្រទេស កម្ពុជា

2018-05-25 09:05:40 |ប្រភព:ដេលីយូណាន

  ថ្ងៃទី២២ ខែឧសភា  លោក លីស៊ូវលីន (LIXIULING)អនុលេខាធិការគណៈកម្មាធិការគណៈបក្សកុម្មុយនិស្តចិនខេត្តយូណាន(Yunan)បានជួបជាមួយគណៈប្រតិភូអង្កេតការ​ជាន់​ខ្ពស់គណៈបក្សប្រជាជននៃប្រទេសកម្ពុជាដែលដឹកនាំដោយ លោក  ផៃ ប៊ុនឈៀនរដ្ឋ លេខាធិការ​នៃក្រសួងបរិស្ថាននិងជាសមាជិកគណៈកម្មាធិការមជ្ឈឹមគណៈបក្សប្រជាជន​នៃប្រទេសកម្ពុជា។ លោក លីស៊ូវលីន (LIXIULING)បានណែនាំអំពីស្ថានភាពនៃការរីកចម្រើនសេដ្ឋកិច្ចសង្គម​នៃខេត្តយូណាន  ជាពិសេសបានណែនាំពីស្ថានភាពនៃការកសាងអេកូអរិយធម៌។  គាត់សង្ឃឹម​ថា  នឹងបង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការនៃវិស័យពាក់ព័ន្ធជាមួយប្រទេសកម្ពុជា  បន្ថែមកម្លាំងដល់ការរីកចម្រើននៃទំនាក់ទំនងដៃគូរកិច្ច​សហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់​ជ្រុងជ្រុយនៃប្រទេសទាំងពីរ  ដោយផ្អែកក្នុងឱកាសខួបលើកទី ៦០ នៃទំនាក់ទំនង​ការទូត​រវាង​ប្រទេសចិននិងកម្ពុជា។

  លោក  ផៃ ប៊ុនឈៀន បានបញ្ជាក់ថា  ទស្សនកិច្ចលើកនេះបានធ្វើឱ្យគណៈប្រតិភូអង្កេតការ​មានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្លាហើយប្រទេសកម្ពុជាសង្ឃឹមថានឹងអាចបង្កើនកិច្ច​សហ​ប្រតិបត្តិការ​ និងការផ្លាស់ប្តូរជាមួយខេត្តយូណានបន្ថែមទៀត។

អ្នកសារព័តមាន៖ ស្សូឆោ(ZUOCHAO)

អ្នកនិពន្ធ៖លីហ្សា