“តាំងពីខ្ញុំនៅតូចខ្ញុំបានចាកចេញពីក្រុងទុងគ្វាន់(Dongguan)មកដល់ទីក្រុង សិនជិន(Shenzhen)ជាមួយនឹងឪពុកម្តាយខ្ញុំ មុនដំបូងពួកយើងរស់នៅក្នុងទូកទំហំមិនដល់ ៤ ម៉ែត្រការេ ប៉ុន្តែឥឡូវនេះ ខ្ញុំបានរស់នៅក្នុងផ្ទះថ្មីទំហំជាង ១២០ ម៉ែត្រការេ ប្រសិនបើគ្មាននយោបាយកំណែទម្រង់បើកចំហរទេ ខ្ញុំមិនហ៊ានគិតពីការរស់នៅបែបនេះទេ !” លោក អ៊ូ ជិនឈេង (WUJINQING)អ្នកភូមិនៅទីក្រុងសិនជិនដែលមានអាយុ៨០ឆ្នាំបាននិយាយ។
រឿងដូចជាគាត់បានកើតឡើងរៀងរាល់ថ្ងៃនៅទីក្រុងសេនចឹន។តាំងពីសិនជិនបង្កើតតំបន់សេដ្ឋកិច្ចពិសេសមក វាបានផ្លាស់ប្តូរពីភូមិអ្នកនេសាទតូចៗក្លាយទៅជាក្រុងធំខ្នាតអន្តរជាតិដែលមានលក្ខណៈបច្ចុភាពប្រកបដោយកម្លាំងច្នៃប្រឌិត កម្លាំងថាមពលនិងកម្លាំងទាក់ទាញ។ ទីក្រុង សិនជិនបានចែកផលប្រយោជន៍ពីការកំណែទម្រង់បើកចំហទៅកាន់ប្រជាជនកាន់តែច្រើននិងកាន់តែយុត្តិធម៌។
កសាងទីក្រុងក្នុងសួន កសាងសួនក្នុងទីក្រុង។ អត្រាព្រៃឈើគ្របដណ្តប់ក្នុងទីក្រុងសិនជិនមានដល់៤០.៩%“សិនជិនបៃតង”គូសចេញជាសុបិនស្របតាមការរស់នៅនៃប្រជាជនសិនជិន។
ទីក្រុងសិនជិនប្រើប្រាស់បច្ចេកទេសទំនើបនិងជឿនលឿន ដើម្បីជំរុញការគ្រប់គ្រង់ប្រកបដោយភាពវៃឆ្លាត។ ការកែសម្រួលគំនិតសេវាកម្ម ដើម្បីជំរុញឱ្យការគ្រប់គ្រង់កាន់តែស្របតាមមនោសញ្ចេតនាមនុស្ស។ ការកែលម្អនីតិវិធីច្បាប់ ដើម្បីជំរុញឱ្យការគ្រប់គ្រង់សមស្របតាមច្បាប់។
នាពេលអនាគត យើងជឿថាអារម្មណ៍នៃការទទួលបាន អារម្មណ៍សុភមង្គល និងអារម្មណ៍សុវត្ថិភាពនឹងកាន់តែទទួលបានពេញទំហឹង ហើយកាន់តែមានការធានាខ្ពស់និងរឹតតែមានស្ថិរភាពផងដែរ។
អ្នកនិពន្ធ៖ លីហ្សា