ថ្ងៃទី ២៣ ខែឧសភា ពិធីបិទវគ្គនៃ“វគ្គបណ្តុះបណ្តាលការអប់រំឌីជីថលប្រទេសកម្ពុជាឆ្នាំ២០១៨”បានប្រារព្ធនៅទីក្រុង ឆាងសា (Changsha)ខេត្ត ហ៊ូណាន(Hunan) សិក្ខាកម្មចំនួន ៣៨ នាក់ខាងប្រព័ន្ធអប់រំនៃប្រទេសកម្ពុជាបានបញ្ចប់ពីសិក្សាប្រកបដោយជោគជ័យ។ ពួកគេនឹងនាំយក“បទពិសោធន៍ចិន”ដែលទទួលបានក្នុងរយៈពេល ៣ សបា្តហ៍ត្រឡប់ទៅស្រុកខ្មែរវិញ។
ក្នុងអំឡុងពេលបណ្តុះបណ្តាល ដើម្បីឱ្យសិក្ខាកម្មខ្មែរអាចទទួលបានព័ត៌មាននិងធនធានដ៏ល្អប្រសើរ និងកាន់តែស្វែងយល់ពីវប្បធម៌ចិននិងវប្បធម៌ខេត្ត ហ៊ូណាននោះ ក្រុមហ៊ុនបណ្តុះបណ្តាលបានអញ្ជើញអ្នកជំនាញកិត្តិយសដ៏ល្បីឈ្មោះមកបង្រៀន ហើយពេលទំនេរធ្វើការណែនាំសិក្ខាកម្មទៅទស្សនាតំបន់ទេសចរណ៍ដ៏ល្បីឈ្មោះនៅខេត្ត ហ៊ូណាន ក៏ដូចជាប្រាសាទ Shoolin ភ្នំ សៅសាន (Shaoshan)ជាដើម។
អ្នកនិពន្ធ៖ លីហ្សា