នាទសវត្សរ៍ទី៨នៃសតវត្សទី២០ នាឡិកាជារបស់ប្រើប្រាស់ប្រចាំថ្ងៃដ៍តម្លៃម្យ៉ាងសម្រាប់ប្រជាជនសាមញ្ញ។ នាឡិកានិង វិទ្យុ ម៉ាស៊ីនដេរត្រូវបានគេហៅថាជា“គ្រឿងធំទាំងបី”នៃរបស់ប្រើប្រាស់ប្រចាំថ្ងៃ។ ហេតុនេះហើយការមាននាឡិកាផ្ទាល់ខ្លួនគឺជារឿងមួយដែលមានមោទនភាពបំផុតក្នុងការចងចាំនាពេលកុមារភាព។
ពេលខ្ញុំរៀនថ្នាក់ទី ៤ ខ្ញុំបាននាឡិកាតូចមួយពីឪពុកខ្ញុំគាត់បានទិញវាឲ្យខ្ញុំដោយចំណាយ១៥យ័ននៅពេលគាត់ចេញទៅបំពេញបេសកកម្មនៅក្រៅស្រុក។ មិត្តផ្សេងទៀតសុទ្ធតែច្រណែននឹងខ្ញុំណាស់។
ឆ្នាំ ១៩៩០ ឪពុកខ្ញុំបានទិញនាឡិកាស្វ័យប្រវត្តORIENTមួយដោយបានប្រាក់ពីការលក់សត្វជ្រូកធំមួយក្បាលហើយគាត់បានឲ្យនាឡិកាចាស់គាត់មកខ្ញុំ។ ក៍ប៉ុន្តែដោយសាររយៈពេលប្រើប្រាស់ច្រើនឆ្នាំ កញ្ចក់នាឡិកាបានឆ្កូតជាខ្លាំងហើយម៉ោងក៏មិនសូវដើរត្រូវនោះដែរ។
ឆ្នាំ ១៩៩៣ ខ្ញុំសម្រេចចិត្តនិយាយទៅកាន់ឪពុកខ្ញុំថា៖ “ពុក នាឡិកាខ្ញុំដើរមិនសូវត្រូវទេ ពុកឲ្យនាឡិកាពុកមកខ្ញុំមក!”
ក្រោយមក ខ្ញុំបានផ្លាស់ទៅធ្វើការនៅឯស្រុក ក្រោយពីទិញទូរស័ព្ទដៃរួច នាឡិកានេះក៏ត្រូវបានទុកចោល។ ឥឡូវនេះ មិនសូវមានមនុស្សពាក់នាឡិកាទៀតទេប្រសិនបើពាក់នាឡិកា គេគ្រាន់តែប្រើធ្វើជាគ្រឿងតុបតែងប៉ុណ្ណោះ។
ពីនាឡិកាប្រើថ្មប៉ុន្មានយ័នដល់នាឡិកាអូតូរាប់រយយ័ន ពីការពាក់នាឡិកាជារឿងដ៏កម្រមួយ ទៅជាការលែងប្រើប្រាស់នាឡិកា។ សម្លេងទ្រនិចនាឡិកាដែលចេះតែដើរទៅមុខ នេះធ្វើឲ្យនាឡិកាដ៏តូចមួយបានបង្ហាញភាពប្រែប្រួលនៃសម័យកាលមួយ។
អ្នកសារព័តមាន៖ លូ សៀនរុង(LUXIANGRONG)
អ្នកនិពន្ធ៖ លីហ្សា